• 2020-08-11 06:16:05
  • ព័ត៌មាន

រម្លឹកពេល Dingdong សុំ Marian រៀបការកាល៦ឆ្នាំមុន នៅតែជាប់ជាប្រវត្តិសាស្ត្រតារាហ្វីលីពីន

  • 2020-08-11 06:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ចេះ​តែ​កន្លងហួស​ទៅ​ឥតឈប់​ បន្សល់​ត្រឹម​អនុស្សាវរីយ៍​​ដែលគ្រប់​គ្នា​បាន​ជួប​ប្រទះ​នាពេល​កន្លងមក។ រឿង​ឈឺចាប់​ជា​រឿង​មួយ​ធ្វើ​ឲ្យ​យលង​ចាត់ទុក​ជា​មេរៀន​ជីវិត ប៉ុន្តែ​ពេល​ជួប​រឿង​ល្អៗនោះ​អាច​និយាយ​ថា​ វា​ជាកាដូ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។

តួ​យ៉ាង​កាល​ពី​ថ្ងៃទី​ ០៩ ខែសីហា​ គឺ​ជា​ខួប​ ៦​ឆ្នាំនៃ​ពេល​ដ៏​រំភើប​របស់​គូស្នេហ៍តារា​ហ្វីលីពីន Dingdong Dantes និង​ Marian Rivera ខណៈ​ខាងប្រុស​សុំ​ខាង​ស្រី​រៀបការផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍។

វីដេអូ​នេះ​នៅ​តែ​ជា​វីដេអូ​ពិសេស​ និង​មិន​អាច​បំភ្លេច​បាន​សម្រាប់​អ្នកគាំទ្រ​ទាំងអស់ ហើយ​ក៏ជា​ពេល​វេលា​មាន​ន័យ​មិន​អាច​បរិយាយ​បាន​សម្រាប់​គូស្នេហ៍​ ១គូ​នេះ​ដែរ។

មក​ដល់​ឆ្នាំ ២០២០​ ពេល​វេលា​ដ៏​អស្ចារ្យ​នេះ​មាន​អាយុ​កាល​ ៦ឆ្នាំ​ហើយ ហើយពេល​នេះ​ Dngdong និង​ Marian ក៏មាន​កូន​ប្រុសស្រី​ជាមួយ​គ្នា​ ២​នាក់​ដែរ សុទ្ធ​តែ​ជា​ក្មេង​គួរ​ឲ្យ​ស្រឡាញ់។ ទោះ​បី​ការ​ហើយ​ច្រើន​ឆ្នាំ​ក៏ពិត​មែន​ ប៉ុន្តែ​ចំណងស្នេហា​របស់អ្នក​ទាំង ២​នៅ​តែ​រឹង​មាំ​ និងមាន​ក្ដី​សុខ​បំផុតដូច​ពេល​ស្រឡាញ់​គ្នា​ដំបូង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់