• 2020-08-12 02:01:43
  • ព័ត៌មាន

បង្ហាញ​ជូន​​ម៉ូដែល​ ខ្មែរ-ប៊ុលហ្គារី បាន​ទាំង​ព្រម វ័យ​ក្មេង និង​សង្ហា​អស់​ទាស់!

  • 2020-08-12 02:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

patricksam lazarov គឺ​តារា​ម៉ូដែល​ជើង​ថ្មី​មួយ​រូប​ក្នុង​ឧស្សាហកម្ម​ដើរ​ម៉ូដ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គិត​ត្រឹម​បច្ចុប្បន្ន​ទើប​តែ​មាន ១៦ឆ្នាំ​តែ​ប៉ុណ្ណោះ និង​មាន​អំណោយ​ផល​ទាំង​ព្រម​តែ​ម្ដង ពោល​គឺ​វ័យ​ក្មេង និង​ស្រស់​សង្ហា។

patricksam ទើប​តែ​ហក់​ចូល​ក្នុង​ឧស្សាហកម្ម​ដើរ​ម៉ូដ​នៅ​ក្នុង​ស្រុក​នា​ពាក់​កណ្ដាល​ឆ្នាំ ២០២០នេះ ដោយ​ចូល​រួម​ជាមួយ​នឹង​ម៉ូដែល​ល្បី​ឈ្មោះ Perfect 10។ តារា​ម៉ូដែល​វ័យ​ក្មេង បញ្ជាក់​ថា រូប​គេ​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​ដើរ​ម៉ូដ​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទើប​តែ​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​នា​ពេល​នេះ ដោយ​សារ​ថា រូប​គេ​មិន​សូវ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ការងារ​នេះ ផ្សំ​នឹង​វ័យ​ក្មេង​ផង ទើប​ចេះ​តែ​អូស​បន្លាយ។

មក​ដល់​បច្ចុប្បន្ន​ patrick ថា​រូប​គេ​អាច​ឆ្លៀត​ពី​ការ​សិក្សា​បាន​ខ្លះ និង​មាន​វ័យ​គ្រប់​គ្រាន់​ល្មម​អាច​ប្រឡូក​បាន​ ហើយ​ក៏​ចៃដន្យ​លោក​មាន​មិត្តភ័ក្ដិ​ខ្លះ​នៅ​ក្នុង​ក្រុម​ម៉ូដែល​ខាង​លើ​នេះ​ស្រាប់​ផង។ លោក​ក៏​បាន​ពឹង​ពាក់​ពួក​គេ​ឲ្យ​ជួយ​ណែនាំ ហើយ​ចុង​ក្រោយ​ក៏​ទទួល​បាន​ការ​ហៅ​ឲ្យ​ចូល​រួម​ដោយ​មេ​ក្រុម​របស់ Perfect 10 តែ​ម្ដង។ patrick ប្រាប់​ថា លោក​នឹង​យក​ការងារ​នេះ ធ្វើ​ជា​គ្រឿង​ដុះ​ខាត់​ខ្លួន​ឯង និង​បង្រៀន​ខ្លួន​ឯង​ពី​រឿង​រ៉ាវ​ថ្មី​មួយ​ដែល​មិន​មក​មិន​ដែល​ជួប​ប្រទះ។

តារា​ម៉ូដែល​កូន​កាត់​រូប​នេះ បញ្ជាក់​ថា វា​ពិបាក​ណាស់​ថា លោក​នឹង​ត្រូវ​ប្រឹង​រហូត​ក្លាយ​ជា​តារា​ល្បី​ប្រចាំ​ប្រទេស ឬ​កម្រិត​អន្តរជាតិ។ ប៉ុន្តែ​លោក​ថា នឹង​ព្យាយាម​អោយ​បាន​ល្អ​នៅ​ក្នុង​ប្រទេស​ជា​មុន​សិន ជា​ពិសេស​ពេល​នេះ លោក​កំពុង​តែ​មាន​ភាព​រីករាយ​សម្រាប់​ការងារ​ក្នុង​ក្រុម Perfect 10។ "ខ្ញុំ​ពិត​ជា​រីករាយ​ជាមួយ​នឹង​ការងារ​របស់​ខ្ញុំ​នៅ​ក្នុង Perfect 10 ខ្លាំង​ណាស់ ខ្ញុំ​រីករាយ​ជាមួយ​មេរៀន​មាន​តម្លៃ​ថ្មី​ៗ​ជា​ច្រើន រួម​ទាំង​ការ​ដែល​បាន​ស្គាល់​មនុស្ស​ថ្មី​ជា​ច្រើន​នៅ​ក្នុង​ក្រុម​នេះ​ផង​"។

patrick sam lazarov គឺ​ជា​កូនកាត់ខ្មែរ-ប៊ុលហ្គារី​ដែល​មាន​ម្ដាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជា​ជនជាតិ ប៊ុលហ្គារី ហើយ​លោក​មាន​បង​ប្អូន​២នាក់ គឺ​លោក​ជា​កូន​ទី​២ និង​ប្អូន​ស្រី​ម្នាក់​ទៀត។ Patrick មាន​កម្ពស់ ១,៧៣ ម៉ែត្រ បច្ចុប្បន្ន​កំពុង​សិក្សា​ថ្នាក់​ទី​១២ នៅ​សាលា Footprint ក្រៅ​ពី​ការងារ​បង្ហាញ​ម៉ូដ​ដែល​លោក​ចូល​ចិត្ត លោក​មាន​ចំណូលចិត្ត​លើ​ការងារ​សិល្បៈ​ផ្សេង​ទៀត​ដែរ នោះ​គឺ គូរ​រូប​ភាព និង​ផាត់​ពណ៌៕

រូបភាព៖ ផ្ដល់​ដោយ Phatrick, Credit:...

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី