
- ព្រហស្បតិ៍, 20 សីហា 2020 09:17
- ព័ត៌មាន
ម៉ារីម៉ា បង្ហោះរូបមុខអង្គរវត្ត តែច្រឡំសរសេរថានៅថៃ
- ព្រហស្បតិ៍, 20 សីហា 2020 09:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា បង្ហោះរូបមុខអង្គរវត្ត តែច្រឡំសរសេរថានៅថៃ
ចន្លោះមិនឃើញ
តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែបែរជាសរសេរថា "When in Thailand" ទៅវិញ។ ការសរសេរខុសបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាងកែតម្រូវវិញ។
ទោះមិនមានការបញ្ជាក់ តែគេអាចដឹងបានថាជារូបភាពចាស់ ពេលនាង និងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុន។
ទោះមានការបញ្ចេញមតិឲ្យកែតម្រូវជាច្រើនក៏ដោយ ក៏គេមិនទាន់ឃើញ Marian កែតម្រូវ caption លើរូបភាពនោះនៅឡើយទេ។