
- ពុធ, 26 សីហា 2020 01:00
- ព័ត៌មាន
ការពិតមិនគួររំលងរបស់ Boy Pakorn កូនច្បងត្រកូល Chatborirak
- ពុធ, 26 សីហា 2020 01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតមិនគួររំលងរបស់ Boy Pakorn កូនច្បងត្រកូល Chatborirak
Boy Pakorn គឺជាតារាប្រុសថៃ ដែលធ្វើឲ្យមហាជនស្រឡាញ់ចូលចិត្តមិនត្រឹមការសម្ដែង និងភាពស្រស់សង្ហា តែគ្រប់គ្នាក៏ពេញចិត្តចរិតរួសរាយ ពូកែលេងសើចរបស់លោកដែរ។
តារាប្រុសកើតឆ្នាំ ១៩៨៤នេះ នៅតែរក្សាបានប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងល្អ ទោះបីចូលសិល្បៈតាំងពី ២០០៦មកមែន ប៉ុន្តែលោកនៅតែជាតារារះគ្រប់រដូវកាលប្រចាំពិភពសិល្បៈថៃ និងក៏ជាតារាដែលតែងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួនដែរ តាមបែបសាមញ្ញៗ។
ជីវិតឯកជនរបស់ Boy ប្រាកដជាមានអ្នកដឹងហូរហែ ប៉ុន្តែដើម្បីកាន់តែច្បាស់សូមមកជ្រាបបន្ថែមដូចខាងក្រោម៖
Pakon Chatborirak គឺជាឈ្មោះពេញរបស់ Boy ហើយលោកកើតនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៩៨៤។ ក្នុងគ្រួសារលោក មានប្អូនប្រុសបង្កើត ២នាក់ និងប្អូនស្រីចិញ្ចឹមម្នាក់។ ឪពុករបស់លោកបានលាចាកលោក តាំងតែពី Boy នៅក្មេងម្ល៉េះ។
តារាប្រុសកម្ពស់ ១៨០សង់ទីម៉ែត្រនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញឱសថសាស្ត្រពីសាកលវិទ្យាល័យ Chulalongkorn។ ការងារដំបូងរបស់លោក គឺជាឱសថការីដែលមានការទទួលស្គាល់ត្រឹមត្រូវ នៅក្នុងទីក្រុងបាងកក។
Boy បានឈានជើងចូលសិថីសិល្បៈដំបូង ដោយចាប់អាជីពជាតារាម៉ូដែលថតស្ប៉តពាណិជ្ជកម្ម។ ក្រោយមក លោកក៏បានសម្ដែងក្នុងវីដេអូបទចម្រៀង រហូតដល់ថ្ងៃមួយមានឱកាសក្លាយជាតារាភាពយន្ត។
ភាពយន្តខ្នាតធំដំបូងដែលលោកថតមានចំណងជើងថា «4 Romance» ក្នុងឆ្នាំ ២០០៨។ រហូតដល់ឆ្នាំ ២០០៩ លោកក៏មានសំណាងធំបានសម្ដែងរឿងភាគ «Fai Rak Arsoon» ឲ្យប៉ុស្តិ៍លេខ៣។
ប្រជាប្រិយភាពរបស់លោកចាប់ផ្ដើមហក់ឡើងខ្លាំង ពេលលោកសម្ដែងរឿង «Wayupak Montra» ឆ្នាំ ២០១០ ជាមួយនឹង Margie Rasri។
ចំណុចសំខាន់មួយទៀត អ្នកគាំទ្រជាច្រើនសុទ្ធតែដឹងថា Boy ជា Fan ផ្កាប់មុខរបស់ Yuri (ក្រុម Girls’ Generation) និង Lisa (ក្រុម BLACKPINK)
ប្រភព៖ Wikipedia ប្រែសម្រួល៖ យី សុធារី