• 2020-08-27 05:50:00
  • ព័ត៌មាន

បង្ហាញមុខតារាស្រី ៥នាក់ដែលត្រូវជាប់ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅរបស់​ CCTV

  • 2020-08-27 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​អ្នកណា​ម្នាក់​បានសម្រស់​ មាន​សមត្ថភាព​ខាង​សិល្បៈ​ និង​ឆ្លាតទៀត​នោះ​ បូកផ្សំនឹង​ការតស៊ូ នោះ​នឹង​អាច​នាំ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យលើ​វិស័យ​មួយ​នេះ។ ប៉ុន្តែ​ពេល​ខ្លះ​ បែរជា​មាន​រឿង​ខ្លះ​ ក្លាយ​ជា​ឩបសគ្គ​សម្រាប់​តារាៗ ក្នុង​ការ​ឈរ​លើ​វិថីសិល្បៈ។ ដូច​តារា​ស្រី ៥​នាក់នេះ​ជា​ដើម ទាំង​ស្អាត​ ទាំង​ល្បី ប៉ុន្តែ​ចៃដន្យ​អី ពួកគេ​បែរ​ជា​ត្រូវ​ជាប់​បម្រាម ស្ថិត​ក្នុង​បញ្ជី​ខ្មៅរបស់​ ទូរទស្សន៍ CCTV ទៅវិញ ដោយសាររឿងអាស្រូវជា​ច្រើន៖

១. Fan Bingbing

នាង​ជា​តារា​ចិន​ដ៏​ល្បី​ប្រចាំ​ទ្វីបអាស៊ី ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ នាង​បែរជា​ត្រូវ​ជួប​រឿងជា​ច្រើន​ ទាក់ទង​នឹង​រឿង​លុយកាក់។ ដោយសារ​អាស្រូវ​ហិរញ្ញវត្ថុនេះ​ហើយ​ បាន​​ធ្វើ​ឲ្យ​មហាជន​គិត​មិនល្អ​ចំពោះ​នាងរហូត ហើយ​ក៏ព្រោះ​រឿង​ហេតុ​ដដែល​នេះ​ហើយ​ ទើប​នាង​ត្រូវជាប់​ឈ្មោះ​មិន​ឲ្យ​បង្ហាញ​មុខ​លើ​ទូរទស្សន៍​ CCTV។

២. Zhao Wei

ពិត​ណាស់​នាង​ជា​តារា​ស្រី​ជួរ​មុខ​របស់​ចិន ប៉ុន្តែ​បើទោះ​ល្បី​យ៉ាងណា​ក៏នាង​នៅតែ​គេច​មិន​ផុត​ ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ទូរទស្សន៍​ CCTV ទាល់​តែ​បាន។ ដោយសារទង្វើ​ភ្លេច​ខ្លួន​នាង​ត្រូវ​គេចាប់​បាន ដោយបាន​ពាក់​ទង់​ជប៉ុន ដើរបង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​មួយ​ ដែល​អាច​និយាយ​បាន​ថា​ មិនបាន​បង្ហាញ​ការគោរពដល់ប្រទេស​របស់​ខ្លួន។

៣. Liu Xiaoqing

មូលហេតុ​ដែល​នាំ​ឲ្យ​ Liu Xiaoqing ត្រូវ​គេ​ហាមមិនឲ្យ​បង្ហាញ​មុខ​លើ​ទូរទស្សន៍​ខាង​លើ​ ក៏មិន​ខុស​ពី​ Fan Bingbing ដែរ តែជា​រឿង​កើត​ឡើងពីមុន។ កាន់​តែ​ធ្ងន់ធ្ងរ​ គឺ​ Xiaoqing ត្រូវ​ធ្លាក់​ខ្លួន​ខ្លាំង​ដល់​ថ្នាក់​ជាប់ពន្ធនាគាររយៈពេល​ ១​ឆ្នាំ​ទៀត។ រហូតដល់ពេល​នេះ​ រយៈពេល​ក៏កន្លងផុត​ទៅ​យូរ​ហើយដែរ ដូច្នេះ​រឿង​នេះ​ក៏​ត្រូវ​បានគេ​ភ្លេច​ខ្លះ​ដែរ ស្របពេល​បច្ចុប្បន្ន​អ្នកស្រី​បាន​ក្លាយជា​នារីជោគជ័យ​ជាថ្មី និង​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្តជា​ច្រើន។

៤. Tang Wei

គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ តារាស្រី​រូប​នេះ​ត្រូវ​បាន​គេ​ហាមឃាត់​ ដោយសារ​​រឿង​ដែល​នាង​ថត​ជាមួយ​ Tony Leung មាន​ចំណងជើង​ថា​ «Lust, Caution» មិនអាច​ធ្វើ​ឲ្យ​អ្នក​ទស្សនាទទួលយក​បាន។

៥. Jang Nara

តារា​កូរ៉េ​រូប​នេះ​ក៏​ត្រូវ​ជាប់​ឈ្មោះ​ជា​តារា​ស្រី​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​ទូរទស្សន៍​ CCTV ដែរ។ កេរ្តិ៍ឈ្មោះ​នាង​ក្នុង​ប្រទេស​ចិន​ មាន​សន្ទុះ​ហក់ឡើងមិនធម្មតា​ ប៉ុន្តែ​គួរឲ្យស្ដាយ​ ពេល​មួយ​នាងតប​សំណួរ​ក្នុង​បទ​សម្ភាស​មួយ​ដោយនិយាយ​ថា​ នាង​មក​ប្រទេស​ចិន​ដើម្បី​រក​លុយ ជា​ហេតុ​ប្រជាជនចិន​មួយ​ភាគ​ធំ​មិន​ពេញចិត្ត៕

ប្រភព៖ Cunman

អត្ថបទ៖ យី សុធារី

មតិយោបល់