• 2020-09-03 03:02:04
  • ព័ត៌មាន

ដល់កហើយ! លទ្ធផល​ធ្វើតេស្តចេញមក The Rock និង​ គ្រួសារទាំងមូលសុទ្ធតែឆ្លងកូវីដ

  • 2020-09-03 03:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាហូលីវូដ មាន​ប្រភពចេញពីវិស័យ​កីឡាកាស Dwayne Johnson ឬ The Rock ត្រូវ​គេ​រាយការណ៍​ថា​ លោក​ និង​គ្រួសារ​ទាំង​មូល​បាន​ធ្វើ​ឆ្លង​មេរោគ​ COVID-19 ក្រោយ​ធ្វើ​តេស្ត​ និង​ចេញ​លទ្ធផល​មក​មាន​សញ្ញាវិជ្ជមាន។

តារា​សម្ដែង​វ័យ​ ៤៨​ឆ្នាំ​រូបនេះ​ បាន​ទម្លាយ​ដំណឹង​នេះ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដោយ​បាន​និយាយ​ថា​ប្រពន្ធ​របស់​លោក គឺ​ Lauren Hashian អាយុ ៣៥ឆ្នាំ និង​កូន​ស្រី​ ២នាក់ (Jasmine អាយុ​ ៤ឆ្នាំ និងTiana អាយុ​ ២ឆ្នាំ) សុទ្ធ​តែ​ធ្វើ​តេស្ត​ចេញ​លទ្ធផល​ថា​មាន​ផ្ទុកមេរោគ​ COVID-19 ទាំងអស់។

The Rock និង​ភរិយា
The Rock និង​កូនស្រីទាំង ២

The Rock បាន​ប្រកាសព័ត៌មាន​នេះ​តាម​រយៈ​គណនី​ Instagram ផ្លូវការ​ទៅកាន់អ្នក​ Follow ចំនួន​ ១៩៦លាននាក់ ដោយ​បាន​និយាយ​ថា​ ជំងឺ​នេះ​ជា​រោគ​ឆ្លង​ដ៏​សាហាវ​ និង​ឲ្យ​លោក​ជួប​រឿង​លំបាក​ច្រើន​បំផុត ស្របពេល​វា​បាន​កើតឡើង​ក្នុង​គ្រួសារ​ទាំងមូល។

លោក​បាន​បន្ថែម​សាររំជួល​ចិត្តថា៖ «កាតព្វកិច្ច​ចម្បងរបស់​ខ្ញុំ​ពេល​នេះគឺ​ ការពារ​គ្រួសារ​ខ្ញុំ​ និង​មនុស្សជាទីស្រឡាញ់ ខ្ញុំ​សង្ឃឹម​ថា​មាន​តែ​ខ្ញុំ​ទេ​តែ​ឆ្លងមេរោគ​នេះ​ ប៉ុន្តែ​វា​ដោយទាំងគ្រួសារ​ទាំងមូល ហើយ​វា​ពិតជាឈឺចាប់ណាស់»។

បន្ថែម​ពី​លើ​នេះ The Rock ក៏​បាន​ប្រាប់​ថា​ ពេល​នេះ​ គ្រួសារ​លោក​កំពុង​ថែរក្សាសុខភាព​ និង​ជំនះឲ្យ​បាន​ដើម្បី​ឲ្យ​មេរោគ​នេះ​ឆាប់រលាយ​បាត់​វិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី