• 2020-09-04 04:59:07
  • ព័ត៌មាន

បង្ហាញ​ជូន​បេក្ខភាព Miss Queen Cambodia 2020 ទាំង​១១ សុទ្ធ​ស្អាត​ៗ

  • 2020-09-04 04:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាសភាព​បេក្ខភាព Miss Queen Cambodia 2020 ត្រូវ​បាន​នាំ​មក​បង្ហាញ​ថ្មី​ៗ​នេះ​ក្នុង​ឱកាស​ដើរ​ម៉ូដ​ដ៏​ជក់ចិត្ត​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​កម្មវិធី “Fashion Night”។

បេក្ខភាព Miss Queen Cambodia 2020 ទាំង​១១​រូប​បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​ទស្សនិកជន ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Fashion Night ដែល​រៀប​ចំ​ឡើង​ដោយ Cheers Pub។ នេះ​បើ​តាម​លោក ម៉ែន និមលរតន៍ ជា​អ្នក​រៀប​ចំ​កម្មវិធី។

លោក ម៉ែន និមលរតន៍ បាន​ឲ្យ​ដឹង​ថា កម្មវិធី Fashion Night ដែល​ដើរ​បង្ហាញ​ម៉ូដ​ដោយ​បេក្ខភាព Miss Queen Cambodia 2020 ទាំង​១១   គឺ​រៀប​ចំ​ឡើង​ក្នុង​ន័យ​ជំរុញ និង​លើក​កម្ពស់​ការ​ច្នៃ​ម៉ូដ​ក្នុង​ប្រទេស កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ​ និង​ប្រសើរ​ជាង​មុន ដោយ​មាន​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង និង​ពោរពេញ​ដោយ​សមត្ថភាព​ចូល​រួម​បង្ហាញ​សមត្ថភាព។

លោក​បាន​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី១ទេដែល Cheers Pub រៀប​ចំ​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ។ យើង​ធ្លាប់​ធ្វើ​ពី​មុន​ដោយ​ជោគជ័យ​ហើយ​ ហើយ​ក៏​ទំនង​មិន​ជា​លើក​ចុង​ក្រោយ​ដែរ។ បុគ្គល​មាន​បទពិសោធន៍​ជោកជាំ​លើ​វិស័យ​ម៉ូដ បន្ត​ថា ជាមួយ​ការ​បង្ហាញ​ម៉ូដ​ថ្មី​ប្លែក​ពី​បេក្ខភាព Miss Queen ទាំង​នេះ​ក៏​មាន​ដែរ នូវ​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ចំនួន៤។

ក្រោយ​មក​កម្មវិធី បាន​រក​ឃើញ​ជយលាភី​ពី​កម្មវិធី​បង្ហាញ​ម៉ូដ​មាន​ដូចជាទី១ Best Catwalk បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ 033: Lala ទី២ Miss Fashionista បេក្ខនារី​ពាក់​ស្លាក​លេខ 002: SAIFHON ទី៣ Best in Traditional Costume បាន​ទៅ​លើ​បេក្ខនារី​ពាក់​ស្លាក​លេខ 015: Hani និង​ទី៤ Miss Elegance បាន​ទៅ​បេក្ខនារី​ពាក់​ស្លាក​លេខ 006: Jessie ។

អ្នក​ចាត់ការ​ទូទៅ​រូប​នេះ បន្ថែម​ថា ពាន​ទាំង​៤​ខាង​លើ​គឺ​គ្រាន់តែ​ជា​ពាន​ពិសេស​មួយ​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​តែ​ប៉ុណ្ណោះ មិនមែន​ជា​កម្មវិធី​ប្រកួត​ផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 ផ្លូវការ​នោះ​ទេ។ ដោយ​ឡែក​កម្មវិធី​ផ្ដាច់​ព្រ័ត្រ​នៃ​បាន Miss Queen នេះ​នឹង​រៀប​ចំ​ក្នុង​ពេល​ឆាប់ៗ ប្រសិនបើ​កូវីដ ១៩ ធូរស្បើយ៕

 

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម