• 2020-09-08 03:59:44
  • ព័ត៌មាន

ស្ងាត់សម្ដែងរយៈធំ ពេលនេះ Gong Yoo វិលមកវិញជាតួឯកធំក្នុងរឿងថ្មីរបស់ Netflix

  • 2020-09-08 03:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​សម្រាក​សម្ដែង​ភាពយន្ត​ភាគ​រយៈពេល​ជាយូរ​មក​ ពេល​នេះ​តារា​សម្ដែង​ Gong Yoo កំពុង​ត្រៀម​ខ្លួន​វិល​មក​វិញ​ហើយ​ជាមួយ​នឹងរឿងថ្មី​ ដែល​ជា​ស៊េរី​រឿង​របស់​ Netflix។

តាមព័ត៌មាន រឿង​ថ្មី​នេះ​មាន​ការ​ចូលរួម​សម្ដែង​ជា​តួ​សំខាន់​ដោយ​ Gong Yoo, Bae Doona និង​ Lee Joon ស្របពេល​ Jung Woo Sung នឹង​ប្ដូរ​តួនាទី​ជា​ផលិតករ​ក្នុង​រឿង​នេះ។

«Sea of Silence» គឺ​ជាភាពយន្ត​ថ្មី​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ដែល​ផ្សងព្រេង​ស្រាវជ្រាវ​របកគំហើញថ្មី​នៅ​ភពថ្មី​ ក្រោយ​ភពផែនដី​រង​ការ​បំផ្លាញខ្ទេច​ ហើយ​ធនធាន​ធម្មជាតិ​ត្រូវ​ហិនហោច​អស់។

Gong Yoo នឹង​សម្ដែង​ជាតួ​ Han Yoonja ប្រធានក្រុម​ដែល​ដឹកនាំបេសសកម្ម​ដ៏​សែនគ្រោះថ្នាក់ជាមួយ​នឹង​ពត៌មាន​ដែល​មានកំណត់​ក្នុង​ដៃ។ ប្រធានក្រុមម្នាក់​នេះ​គិត​គូរ​សុវត្ថិភាព​ក្រុមជាអាទិភាព​ខ្ពស់​បំផុត​សម្រាប់​លោក​ដែល​ត្រូវ​ការពារ ហើយ​លោកមិន​ស្ទាក់ស្ទើរឡើយក្នុង​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ដោយ​ខ្លួន​ឯង​ជួយ​គ្រប់គ្នា​។ ប៉ុន្តែ​ដោយសារ​ការងារ​របស់​លោក​មួយ​នេះ​ បែរ​ជា​ត្រូវ​ប៉ះទង្គិច​ជាមួយ​នឹង​ Dr. Song Jian ដែលជា​តួ​ឯក​ស្រី​ (សម្ដែង​ដោយ​ Bae Doona) ទៅវិញ។

រីឯ Lee Joon វិញ​សម្ដែង​ជា​តួប្រធានក្រុម Ryu Taeseok វិស្វករជំនាញ ដែល​ស្ម័គ្រចិត្ត​ចូលរួម​បេសសកម្ម​គ្រោះ​ថ្នាក់​នេះ​ ស្របពេល​លោក​ជាមនុស្ស​ដែល​ចូលចិត្ត​ដឹង​ និង​ស្រាវជ្រាវ​អាថ៌កំបាំងគ្រោះថ្នាក់​ចំពោះ​មុខ។

រឿង​នេះ​ដែរ​នឹង​ដឹកនាំផលិតដោយ​លោក Choi Hang Yong និពន្ធ​ដោយ​ Park Eun Kyo និង​ចូលរួម​ផលិត​ដោយ​ Jung Woo Sung៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់