- 2020-09-10 03:12:33
- ជីវិតតារា
ឆាកជីវិតខ្ពង់ខ្ពស់ តែគ្មានកូនបន្តវេនរបស់តួស្ដេចល្បែងហុងកុង ចូវ យុនហ្វាត
- 2020-09-10 03:12:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាកជីវិតខ្ពង់ខ្ពស់ តែគ្មានកូនបន្តវេនរបស់តួស្ដេចល្បែងហុងកុង ចូវ យុនហ្វាត
ចន្លោះមិនឃើញ
ទោះបីជាល្បីឈ្មោះខ្លាំងលើអាជីពជាតារាសម្ដែង តែ ចូវ យុនហ្វាត (Chow Yun Fat) នៅតែក្រៀមក្រំ ដោយសារគ្មានកូនសូម្បីមួយគ្រាប់ដើម្បីបន្តវេន។ នេះគ្រាន់តែជាផ្នែកមួយនេះជីវិតរបស់តួស្ដេចល្បែងដ៏ល្បីរូបនេះប៉ុណ្ណោះ។ ចង់ដឹងច្បាស់ សូមតាមដានខាងក្រោម៖
អាជីពនៅលើវិថីសិល្បៈ
ខុសពីតារាសម្ដែងវ័យក្មេងដទៃ Chow Yun Fat មានការចាប់ផ្ដើមក្នុងវិស័យសិល្បៈដោយមិនសូវមានការលំបាក។ ឈប់រៀននៅអាយុ ១៧ឆ្នាំ មុនពេលចុះកុងត្រាជាមួយប៉ុស្តិ៍ TVB, Chow Yun Fat បានឆ្លងកាត់ការងារមួយចំនួនដូចជាចែកសំបុត្រ យាមសណ្ឋាគារ និងបើតាក់ស៊ីជាដើម។ ដោយសារតែមានកម្ពស់ខ្ពស់ (១,៨៥ម) និងរូបសម្បត្តិសង្ហា Yun Fat ឆាប់មានឈ្មោះបោះសំឡេងនៅលើកញ្ចក់ទូរទស្សន៍។
ចាប់ផ្ដើមលេងរឿងតាំងពីឆ្នាំ ១៩៧៣ តែរហូតដល់ឆ្នាំ ១៩៨០ ទើបតារាកើតឆ្នាំ ១៩៥៥ ល្បីឈ្មោះពេលចូលសម្ដែងក្នុងរឿង "The Bund” ឆ្នាំ១៩៨០ និង "The Smiling, Proud Wanderer” ក្នុងឆ្នាំ ១៩៨៤។ មិនទាន់អស់ចិត្តជាមួយនឹងជោគជ័យខាងវិស័យទូរទស្សន៍ Chow ចាប់ផ្ដើមវាយលុកចូលវិស័យភាពយន្តខ្នាតធំ។ នៅទីនេះ លោកចាប់ផ្ដើមបន្តសាងកេរ្តិ៍ឈ្មោះជាមួយកម្រងរឿង "ស្ដេចល្បែង" វគ្គ១និងវគ្គ២។ ឆ្នាំ ១៩៨៥ លោកជាប់ឈ្មោះជាតារាសម្ដែងឆ្នើមបំផុតក្នុងកម្មវិធីប្រគល់រង្វាន់ Golden Horse របស់តៃវ៉ាន់។ គិតត្រឹមឆ្នាំ ២០០០ លោកគឺជាតារាសម្ដែងដែលទទួលបានបេក្ខភាពច្រើនជាងគេសម្រាប់ពានតារាសម្ដែងឆ្នើមបំផុត (១៣ដង)។
វាយលុកទីផ្សារហូលីវូដ
មិនបញ្ឈប់ខ្លួនត្រឹមទីផ្សារក្នុងស្រុក Chow Yun Fat ចាប់ផ្ដើមបោះជើងចូលជើងចូលវិស័យសិល្បៈហូលីវូដដោយសង្ឃឹមថានឹងក្លាយជាតារាសម្ដែងល្បីឈ្មោះអន្តរជាតិ។ ដើម្បីធ្វើសុបិននេះក្លាយជាការពិត លោកបានចំណាយពេល២ឆ្នាំពេញដើម្បីសិក្សាភាសាអង់គ្លេស។ មិនមានសំណាងដូចកាលចូលសិល្បៈហុងកុងដំបូង រហូតដល់ឆ្នាំ ១៩៩៩ នៅពេលដើរតួស្ដេច Mongkut ក្នុងភាពយន្ត “Anna and the King” ទើបលោកត្រូវបានគេស្គាល់ទូលំទូលាយ។ ជោគជ័យរបស់ភាពយន្តខាងលើបានជួយឲ្យតួរឿង “ស្ដេចល្បែង” បានចូលសម្ដែងក្នុងភាពយន្ត “Pirates of the Caribbean 3” ជាមួយតារាសម្ដែងហូលីវូដ Johnny Depp។
ជោគជ័យក្នុងអាជីព តែបរាជ័យរឿងកូនចៅ
ត្រូវបានគេទទួលស្គាល់ថាជាតារាមិនសម្បូររឿងអាស្រូវ Chow Yun Fat រៀបមង្គលការ ២ដងនៅក្នុងជីវិតរបស់ខ្លួន។ យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍ទី១របស់លោកនិងតារាសម្ដែង Candice Yu អូសបន្លាយបានត្រឹមតែ ៩ខែតែប៉ុណ្ណោះ។ ៦ឆ្នាំក្រោយមក លោករៀបអាពាហ៍ពិពាហ៍ជាមួយកូនមហាសេដ្ឋីជនជាតិសិង្ហបុរី Jasmine Tan។ រួមសុខរួមទុក្ខជាមួយគ្នាជាង២០ ឆ្នាំតែអ្នកទាំង២នៅតែរកកូនមួយគ្រាប់គ្មានបន្ទាប់ពីប្រពន្ធរបស់ Yun Fat រលូតកូនកាលពីឆ្នាំ ១៩៩១។
ជាមួយនឹងចំនួនទ្រព្យសម្បត្តិឡើងដល់រាប់រយលានដុល្លារ ប៉ុន្តែដោយសារតែគ្មានអ្នកបន្តវេន ប្ដីរបស់សិល្បករជើងចាស់រូបនេះ បានសម្រេចចិត្តថានឹងបរិច្ចាគថវិកា ៩៩%ដើម្បីធ្វើសប្បុរសធម៌នៅពេលខ្លួនស្លាប់ទៅ៕