- 2020-09-21 02:54:53
- ព័ត៌មាន
នៅមិនសុខ! ស៊ិន ឧត្តមផល្លា ចេញមុខទាំងក្បាលអត់សក់ ក្រោយមានរឿងចចាមអារ៉ាមកើតឡើង!
- 2020-09-21 02:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅមិនសុខ! ស៊ិន ឧត្តមផល្លា ចេញមុខទាំងក្បាលអត់សក់ ក្រោយមានរឿងចចាមអារ៉ាមកើតឡើង!
ចន្លោះមិនឃើញ
អ្នកមេម៉ាយរូបស្រស់ ស៊ិន ឧត្តមផល្លា បានធ្វើឲ្យភ្ញាក់ផ្អើលកាលពីចុងសប្ដាហ៍មុន ក្រោយពីនាងបានចេញមុខមកក្រឡឺម ខណៈសភាពពិតរបស់នាងនាពេលនេះ គឺក្បាលអត់មានសក់ទាល់តែសោះ ខុសពីពេលមុននាងរមែងចេញមុខមកក្នុងសភាពជាស្ត្រីដ៏ស្រស់សោភាមួយរូប។ បញ្ហានេះ ក៏ព្រោះតែមានរឿងមួយដែលសាមីខ្លួនថា នៅមិនសុខ។
ស៊ិន ឧត្តមផល្លា បានបញ្ចេញរូបភាពកម្រនោះនៅលើ Facebook Storyរបស់នាងថ្មីៗនេះ។ តាមការកត់សម្គាល់ ស៊ិន ឧត្តមផល្លា បានបាត់មុខឈឹងច្រើនខែមកហើយ ពីការងារសិល្បៈដែលពីមុនៗនាងតែងតែបង្ហោះបង្ហាញពីការងាររបស់នាងជារឿយលើបណ្ដាញសង្គម។ ប៉ុន្តែក្រោយមកនាងក៏ស្ងប់ស្ងាត់ ដោយមិនមានមូលហេតុច្បាស់លាស់ណាត្រូវបានទម្លាយឡើយ។ ស្របជាមួយការបាត់មុខនេះ ក៏បានរុញឲ្យមានចចាមអារ៉ាម ថា នាងត្រូវមេក្រុមបណ្ដេញចេញពីក្រុមចម្រៀង Dara Entertainment ទើបធ្លាក់ចុះការងារ រហូតដល់ស្ងប់ស្ងាត់តែម្ដង។
បញ្ហានេះហើយ ទើបសាមីខ្លួនអះអាងថា នាងនៅមិនសុខ ត្រូវបង្ខំចិត្តចេញមុខមកការពារខ្លួន សូម្បីតែពេលនេះ ខ្លួនមិនមានសក់នៅលើក្បាលមួយសរសៃក៏ដោយ។ ផល្លា ថា ជាអ្នកសិល្បៈមួយរូប ខ្លួនមិនចង់ឲ្យប្រិយមិត្តឃើញនាងក្នុងសភាពដូចនេះឡើយ។ ប៉ុន្តែបើនៅតែសម្ងំស្ងៀម ប្រិយមិត្តកាន់តែច្រើននឹងមានការយល់ច្រឡំមកលើខ្លួនថែមទៀត។
តារាចម្រៀងដែលអាចច្រៀងបានជាច្រើនភាសារូបនេះបានទាត់ដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានដែលថា នាងបាត់មុខព្រោះតែត្រូវមេក្រុមបណ្ដេញចេញនោះ។ ប៉ុន្តែបានបញ្ជាក់ថា ការបាត់មុខរបស់នាង គឺមានពាក់ព័ន្ធនឹងការកោរសក់របស់នាងនេះឯង។ ផល្លា លើកឡើងថា នាងបានសម្រេចកោរសក់ដើម្បីបួសរយៈពេលខ្លី ដើម្បីសងគុណម្ដាយ ហើយនាងបានស្ថិតក្នុងសភាពអត់មានសក់លើក្បាលប្រមាណជាង ២ខែហើយ។
ដូច្នេះហើយ ទើបនាងមិនចង់ចេញក្រៅ ហើយក៏បានបដិសេធន៍ កម្មវិធីជាច្រើនរួចមកហើយមិនថា កម្មវិធីចម្រៀង ឬកម្មវិធីជួបជុំផ្សេងៗឡើយ។ "មួយរយៈនេះ ខ្ញុំតែងតែបដិសេធន៍រាល់កម្មវិធី មិនថាតន្ត្រីចម្រៀង រឺកម្មវិធីផ្សេងៗ ដោយសារខ្ញុំបួសសងគុណម្ដាយ និយាយរួមក្បាលត្រងោល នេះគឺជាមូលហេតុដែលខ្ញុំមិនចង់ចេញក្រៅ...អីចឹងហើយគ្មានទេ រឿងប្រធានក្រុមក្នុងវង់តន្ត្រីណាមួយដកខ្ញុំចេញពីក្រុមដូចពាក្យចចាមអារ៉ាមនោះ ដូច្នេះសូមកុំមានការយល់ច្រឡំ"។
ស៊ិន ឧត្តមផល្លា បានប្រាប់ថា ចចាមអារ៉ាមនេះ បានកើតឡើង ក្រោយពីមួយរយៈចុងក្រោយ Dara Entertainment ទទួលកម្មវិធីជាច្រើន ប៉ុន្តែក្នុងនោះ គេមិនឃើញ អ្នកមេម៉ាយរូបស្រស់ ដែលរាប់ថាជាធនធានកម្រនាពេលបច្ចុប្បន្ន ព្រោះតែនាងអាចច្រៀងបានច្រើនភាសានោះ មានមុខក្នុងក្រុមពិធីការរបស់លោក យ៉ែម សំអូន ឡើយ។ "បញ្ហាហ្នឹងខ្ញុំបានលឺ ហើយមានមិត្តភ័ក្ដិជាច្រើនបានឆាតមកសួរ ហើយខ្ញុំបានប្រាប់ថា អត់មានរឿងចឹងទេ ក៏ដោយសាររឿងក្បាលត្រងោលនេះឯង ទើបមិនចង់ចេញក្រៅ!”។
សង្កត់ធ្ងន់ទៅលើការចេញមុខបកស្រាយរបស់ ស៊ិន ឧត្តមផល្លា គេឃើញលោក យ៉ែម សំអូន ប្រធានក្រុម Dara Entertainment ក៏បានបញ្ជាក់ដែរថា មិនមានរឿងដូចនោះទេ ពោលគឺលោកក៏រង់ចាំការវិលត្រឡប់របស់តារាចម្រៀងស្រីដូចគ្នាដែរ។ លោកសរសេរថា "ចាំស្វាគមន៍អូនវិញនាដើមរដូវកាលថ្មីណាអូន"។
ស៊ិន ឧត្តមផល្លា បញ្ជាក់បន្ថែមថា មិនយូរទេ នាងនឹងវិលមកកាន់មេក្រូហ្វូនវិញ ឆាប់ៗ បន្ទាប់ពីសក់របស់នាងដុះពេញក្បាលឡើងវិញ៕