- 2020-09-21 03:55:26
- ព័ត៌មាន
ប្លែកពីតារាស្រីដទៃ! ព្រះកាយច័ន្ទ យកឪពុកធ្វើជាស្ពានសម្រាប់ឆ្លើយឆ្លងស្នេហា
- 2020-09-21 03:55:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកពីតារាស្រីដទៃ! ព្រះកាយច័ន្ទ យកឪពុកធ្វើជាស្ពានសម្រាប់ឆ្លើយឆ្លងស្នេហា
ចន្លោះមិនឃើញ
តារាសម្ដែង រ៉ា សូនីតា ហៅព្រះកាយច័ន្ទ នៅតែយកឪពុកធ្វើជារនាំងការពារខ្លួនពីប្រុសព្រាន ឬបុរសណាដែលមានបំណងចង់លេងសើចជាមួយនាង ស្របពេលដែលមានសំណួរជាច្រើនទៅកាន់នាង ថាតើទៅថ្ងៃអនាគត ព្រះកាយច័ន្ទ នឹងត្រូវពឹងលើឪពុកជាអ្នករើសគូរស្រករឲ្យ ឬនាងចង់មានសេរីភាពរើសដៃគូជីវិតដោយខ្លួនឯង?
ចម្លើយត្រូវបាន ព្រះកាយច័ន្ទ បកស្រាយតាមរយៈ Sabay ក្នុងឱកាសដែលនាងបានចូលរួមក្នុងពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំមួយនៅរោងភាពយន្ត Prime Cineplex រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះថា រឿងគូស្រករ គឺត្រូវពឹងលើឪពុកទាំងស្រុង ព្រោះលោកជាមនុស្សរឹងមាំ ហើយធ្លាប់ឆ្លងកាត់បទពិសោធន៍នេះមុន។
ព្រះកាយច័ន្ទ៖ "ខ្ញុំមានឪពុកដើរតាម ដូចមានរបងដ៏រឹងមាំដែលឃាឃាំងបុរសណាដែលគិតថាចង់លេងសើចជាមួយយើង អ៊ីចឹងគាត់អត់ហ៊ានចូលមកទេ តែអ្នកដែលហ៊ានចូលមកកាត់ឪពុករបស់ខ្ញុំ បានន័យថាម្នាក់ហ្នឹងច្បាស់លាស់ជាមួយខ្ញុំហើយ ប៉ុន្តែខ្ញុំស្វែងរកបុរសម្នាក់ហ្នឹងអត់ទាន់បាន"។
លោក ពៅ ច័ន្ទតារា ដែលជាឪពុករបស់ព្រះកាយច័ន្ទ ធ្លាប់អះអាងថា កន្លងទៅមានបុរសដែលមានមុខមានមាត់ក្នុងសង្គម និងលុយកាក់ ព្យាយាមទាក់ទងកូនលោក តែមិនបុរសនោះមិនស្ថិតនៅខ្លួនមួយឡើយ។ ប៉ុន្ដែសម្រាប់ព្រះកាយច័ន្ទវិញ ហាក់មិនអើពើលើរឿងនេះឡើយ។
រ៉ា សូនីតា ហៅព្រះកាយច័ន្ទ ដែលពេលនេះមានវ័យ២៥ឆ្នាំ មិនទាន់មានបុរសណាម្នាក់ចូលមកចែចូវតាមប្រពៃណីនៅឡើយ។ បច្ចុប្បន្ន ព្រះកាយច័ន្ទ បានបើកសាលាសិល្បៈដោយខ្លួនឯង ហើយកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈក៏កាន់តែល្បី ក្រោយពីនាងប្រឡូកចូលក្នុងអាជីពសម្ដែងតាំងពីឆ្នាំ២០១៣ មក។ គិតមកដល់ចុងឆ្នាំ២០២០ នេះ ព្រះកាយច័ន្ទ ថតរឿងភាគបានជាង១០រឿងហើយ ដែលរឿងភាគច្រើនបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន៕