• 2020-09-22 02:14:00
  • ព័ត៌មាន

"Mulan" ធ្លាក់ទឹកដៃបណ្ដោយឲ្យរឿង "The Eight Hundred" វ៉ាដាច់ជាថ្មីយ៉ាងងាយស្រួល

  • 2020-09-22 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​វា​បាន​ក្លាយជា​រឿង​ដែល​គេ​រំពឹង​ថា​ផ្ទុះ​កក្រើក​ឆ្នាំ ២០២០​ ក៏ភាពយន្ត​ខ្នាតធំ​ដ៏​ល្បី​របស់​ Disney គឺ "Mulan" អាច​រក​ចំណូល​បាន​តែ​ត្រឹម​ ៦,៤៧លាន​ដុល្លារ​ប៉ុណ្ណោញ​នៅ​ចុង​សប្ដាហ៍ទី ២​ ក្នុង​ប្រទេស​ចិន ដែល​អាច​បើក​ដៃ​ឲ្យ​រឿង​របស់ចិន​តែម្ដង​មាន​ចំណងជើង​ថា​ "The Eight Hundred" វ៉ាដាច់​យ៉ាង​ងាយ​ស្រួល។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​ពី​វិបសាយតាមដានភាពយន្ត Maoyan។

រឿង​ «Mulan»
រឿង «The Eight Hundred»

នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ រឿង​របស់​ Disney នេះ​ អាច​រក​ចំណូល​បាន​ខ្ទង់​ ៣៦,៥លានដុល្លារ លើ​ទឹកដី​ចិន ស្របពេល​រឿង​ "The Eight Hundred" អាច​ឈាន​មុខ​លើ​ Box Office ដោយ​រក​ចំណូល​បាន​ច្រើន​ជាង​នេះដល់​ទៅ ៣​ដង​ឯណោះ​ បើ​ទោះ​ចេញ​បញ្ចាំង​ជាង​ ១​ខែ​ហើយ​ក៏ដោយ។

"The Eight Hundred" ពេលនេះ​អាច​រកបាន​ចំណូល​សរុប​ ៤២៥លានដុល្លារ​ហើយ គិត​ចាប់ពី​ខែសីហា ជាហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅជា​រឿង​ចិន​ដែល​មាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន​បំផុតដាច់គេ។ ដោយ​ឡែក​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ Maoyan បាន​ឲ្យ​ដឹង​ថា​រឿង​នេះ​ អាច​នឹង​រក​បាន​ដល់​ទៅ​ ៤៤៦លានដុល្លារ៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់