
- ច័ន្ទ, 28 កញ្ញា 2020 04:52
- ព័ត៌មាន
B.I ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុនរបស់ Jo In Sung ជាផ្លូវការ
- ច័ន្ទ, 28 កញ្ញា 2020 04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
B.I ត្រូវបានតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុនរបស់ Jo In Sung ជាផ្លូវការ
ចន្លោះមិនឃើញ
អតីតមេក្រុម iKON គឺ B.I ត្រូវបានក្រុមហ៊ុន IOK ប្រកាសតែងតាំងជាផ្លូវការជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលជាជម្រករបស់តារាជាច្រើន។
យោងតាមសចក្ដីថ្លែងការដែល ក្រុមហ៊ុន IOK បានចេញនៅថ្ងៃទី ១១ ខែកញ្ញាកន្លងទៅ ជំនួបជួបជុំក្រុមម្ចាស់ភាគហ៊ុនលើកទី ២១របស់ក្រុមហ៊ុននឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងជំនួបនេះ B.I ត្រូវបានគេឃើញ និងដឹងថា លោកនឹងចូលរួមក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។
ដូចនេះក្នុងចំណោមនាយកប្រតិបត្តិ ៨នាក់ដែលនឹងត្រូវតែងតាំងថ្ងៃនេះ B.I គឺជាអ្នកដែលមានវ័យក្មេងជាងគេ ហើយតំណែងនេះលោកត្រូវកាន់កាប់បន្តរយៈពេល ៣ឆ្នាំទៀត។
គួរបញ្ជាក់ផងដែរថា IOK គឺជាជម្រករបស់តារាល្បីជាច្រើនរួមមាន៖ Jo In Sung, Ji Suk Jin, Moon Hee Jun, និង Lee Young Ja។ បន្ថែមពីលើនេះក៏មានការឲ្យដឹងដែរថា B.I ថ្មីៗនេះត្រូវបានចុះបញ្ជីជាតារារបស់ផលិតកម្ម 131 Label ដែលល្ហេចល្ហៀងថាជាផលិតកម្មបង្កើតឡើងដោយលោកខ្លួនឯងផ្ទាល់។
មូលហេតុដែលអ្នកគាំទ្រនាំគ្នាសន្និដ្ឋានបែបនេះក៏ដោយសារ ក្រោយចេញពីផលិតកម្ម YG លោកបានបង្ហោះបទចម្រៀងដែលលោកធ្វើផ្ទាល់ចូលក្នុង គណនី Soundcloud ហើយក៏សំដៅដល់ 131 ដែរ៕