• 2020-09-29 02:33:54
  • ព័ត៌មាន

ទម្លាយហើយ! ឆាយ វីរៈយុទ្ធ ជាប់​សាច់ឈាម​អ្វី​នឹង ព្រាប សុវត្ថិ?

  • 2020-09-29 02:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស៊ីជម្រៅ​ក្រៅ​ឆាក​រវាង​តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម​ហ្គាឡាក់ស៊ី គឺ​លោក ព្រាប សុវត្ថិ ជាមួយ​តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈយុទ្ធ ដែល​ស្ថិតនៅ​ជា​អាថ៌កំបាំង​កប់​យ៉ាង​ជ្រៅ​ដោយ​តារា​ទាំង​ពីរ​ដួង​ព្យាយាមលាក់ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ទម្លាយ​ហើយ។

ចម្ងល់​របស់​មហាជន ជាពិសេស​អ្នក​គាំទ្រ កើត​មាន​កាន់​តែ​ច្រើន​ក្រោយ​ពេល​ដែល​គេ​ឃើញ​គ្រួសារ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង​គ្រួសារ​លោក ឆាយ វីរៈយុទ្ធ បាន​ស្លៀក​ស​ពាក់​ស ហើយ​កាន់​ទុក្ខ​ព្រមគ្នាក្នុង​ថ្ងៃ​ដែល​ឧ​បាសិកា វ៉ា បុប្ផា ត្រូវ​ជា​ជីដូន​របស់​ភរិយា​លោក ឆាយ វីរៈយុទ្ធ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២០ កន្លង​នេះ។

លោក ឆាយ វីរៈយុទ្ធ ដាច់ចិត្ត​ទម្លាយ​អាថ៌កំបាំងនេះ​តាម​រយៈ Sabay ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​របស់មិត្ដ​រួម​អាជីព​សិល្បៈ​ម្នាក់​កាល​ពី​យប់​ថ្ងៃទី២៧ ខែ​កញ្ញា ថា៖"ការ​ពិត ព្រាប សុវត្ថិ ត្រូវ​ជា​ឪពុកមា​បង្កើត​របស់​ភរិយា​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​ជា​ក្មួយ​សាច់ថ្លៃ​របស់​គាត់"។

នៅ​ពេល​ដែល​ Sabay សួ​ថា​ហេតុអ្វី​បាន​ជា​យុទ្ធ​នៅ​ចង់​បន្ត​លាក់លៀម​ទំនាក់ទំនង​រវាង​ប្អូន និង​បង​សុវត្ថិ? ឆាយ វីរៈ​យុទ្ធ ឆ្លើយ​យ៉ាង​ខ្លី​ថា វាមិនប៉ះពាល់ ឬប៉ះពាល់ដល់រូបលោក ឬលោក ព្រាប សុវត្ថិ ឡើយ ប៉ុន្ដែលោកចង់ទុក​ឲ្យ​ប្រិយមិត្ត​ឆ្ងល់​បន្តិច​ទៀត​សិន ម្យ៉ាង​លោកក៏មិន​ចង់​បង្ហាញ​អ្វីច្រើន​ទាក់ទងនឹងរឿងជីវិត​ឯកជន​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់