• 2020-10-13 04:42:52
  • ព័ត៌មាន

ជីវិត​ស្នេហាពិតក្រៅឆាក របស់ដៃគូ​លំដាប់ Legend ក្នុង​រឿង​ទាំង ៤គូ

  • 2020-10-13 04:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដណាស់​ ភាពយន្ត​អាស៊ី​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់ មក​ធ្វើ​ជា​ចំណី​អារម្មណ៍​អ្នក​គាំទ្រ​ដែល​តែង​ចូលចិត្ត​ចំណាយ​ពេល​ទស្សនា​ភាពយន្ត។ ដូច​ដៃគូ​ក្នុង​រឿង​ទាំង​ ៤​នេះ​ សុទ្ធ​តែ​មាន​វាសនា​បាន​សម្ដែង​រឿង​ជាមួយ​គ្នា និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្តការសម្ដែង​ខ្លាំង​រហូត​ផ្គូរផ្គង​ពួកគេ​ទៀត​ផង​ ប៉ុន្តែ​អ្វីៗ​មិនអាច​បង្ខំ​បាន​ឡើយ ព្រោះ​ថា​ចុង​បញ្ចប់​ពួកគេ​ត្រូវ​មាន​គូ​ផ្សេង​គ្នា​រៀងៗខ្លួន។

១. Rain និង​ Song Hye Kyo

អ្នក​ទាំង​ ២​បាន​ក្លាយ​ជា​ដៃគូសម្ដែង​ដ៏ស័ក្តិសម​ឥតខ្ចោះ​ ពេល​ថត​រួមគ្នា​ក្នុង​រឿង​ «Full House»។ រឿង​នេះ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ហួស​ស្មាន​ពេញ​ទ្វីបអាស៊ី ហើយ​ដោយសារ​តែ​សមគ្នា​ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ពេក​ ដល់ថ្នាក់​លេច​ពាក្យ​ចចាមអារ៉ាម​ថា​ Rain និង​ Hye Kyo មាន​អ្វី​លើស​ពីពាក្យ​ថាមិត្ត​ទៀត។

ប៉ុន្តែ​ត្រង់​ចំណុច​នេះ​ មិន​មានភាគី​ខាង​ណា​បញ្ជាក់​ថា​ពិត​ ឬ​យ៉ាងណា​ទេ។ រហូត​ដល់​ក្រោយ​មក​ច្រើន​ឆ្នាំ ព័ត៌មាន​ចចាមអារ៉ាម​ទាំង​ឡាយ​ក៏​ត្រូវ​បញ្ចប់​ ដោយសារផ្ទុះដំណឹង​ពិត​ថា​​ Rain និង​ Kim Tae Hee ស្រឡាញ់​គ្នា រហូត​រៀបការ។

ស្របពេល​ជាមួយ​គ្នា​នេះ​ Song Hye Kyo ក៏​មាន​ស្នេហា​ជាមួយ​ Song Joong Ki ព្រម​ទាំង​បាន​រៀបការ​ តែ​គួរ​ឲ្យស្ដាយ​មង្គលការ​នេះ​មិន​បាន​ជោគជ័យ​ដូច​ប្ដី​ប្រពន្ធ​ Rain និង​ Kim Tae Hee ទេ។

២. Kim Tae Hee និង​ Kim Rae Won

១៦ឆ្នាំ​មុន​ រឿង​ «Harvard Love Story» បាន​ជួយ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់ Kim Tae Hee និង​ Kim Rae Won ហក់​ឡើង​ខ្លាំង​មិនធម្មតា។ ក៏​ព្រោះ​តែ​សាច់រឿង​ បូក​ផ្សំ​នឹង​ភាព​ស៊ីសង្វាក់​ក្នុង​រឿង​ ដូចនេះ​មិន​ខ្វះ​ទេ​អ្នក​ចាប់គូឲ្យពួកគេ។ ប៉ុន្តែ​ពេល​នោះ​ក៏​ល្បី​ថា Tae Hee មាន​មិត្តប្រុស​ជា​និស្សិត​ពេទ្យ​ ដូចនេះ​ស្នេហា​ជាមួយ​ Rae Won មិនអាច​ទៅរួចទេ។

បុរសដែលគេល្បីថាជាអតីតមិត្តប្រុស Kim Tae Hee

ទោះ​ជា​យ៉ាង​ណា​ គូពិត​របស់​ Tae Hee គឺ​ Rain ឯណេះ​ទេ។ និស្ស័យក៏បាន​នាំគ្នា​រួម​ដំណើរ​ជីវិត​រហូត​ដល់​ថ្ងៃ​រៀបការ​ មាន​កូនពេញ​ផ្ទះ និង​រស់នៅ​យ៉ាង​មាន​ក្ដី​សុខគួរ​ឲ្យ​សរសើរ។

ដោយឡែក​បើ​ងាក​ទៅ​ Kim Rae Won វិញ​ បែរ​ជា​មានស្នេហា​មិន​សូវ​សម​បរ្កប​ដូច​ដៃគូ​ក្នុង​រឿង​ Kim Tae Hee។ បាន​ជួប​ បាន​ស្រឡាញ់​គ្នា​ហើយ​ ប៉ុន្តែ​លោក​ និង​គូស្នេហ៍​ក៏​ត្រូវ​ចប់គ្នា​ទៅវិញ​ក្នុង​រយៈពេល​ខ្លី។

បែកបាក់​ស្នេហា​ពេល​នេះ​ ស្រាប់​តែ​ធ្វើ​ឲ្យ​ Rae Won ចង់​សម្លាប់​ខ្លួន​ ប៉ុន្តែ​ភ្ញាក់​ខ្លួន​ឡើង​វិញ​​ និង​សន្យា​ខ្លួន​ឯង​ថា​មិន​ធ្វើបែប​នេះ​ម្ដង​ទៀតទេ។

៣. Feng Shaofeng និង​ Yang Mi

មួយគូ​នេះ​ក៏​ធ្លាប់​ក្លាយ​ជា​គូស្នេហ៍សមគ្នា​ខ្លាំង​ដែល​ត្រូវ​មនុស្ស​ជា​ច្រើន​បង្អាប់​ថា​ស្រឡាញ់គ្នា​ដែរ ពេល​សម្ដែង​រឿងជាមួយ​គ្នា​កាលពីឆ្នាំ ២០១១។ យ៉ាង​ណា​ក៏​តែង​មាន​ព័ត៌មាន​ចេញ​ផ្សាយ​ថា​ ពួកគេ​ធ្លាប់​ណាត់ជួប​គ្នាពេល​រឿង​ចប់ទៀត ប៉ុន្តែ​សាមី​ខ្លួន​សងខាង​មិន​បាន​បញ្ជាក់​ឡើយ។

ប៉ុន្តែ​ចុង​បញ្ចប់​ បែរជា​ចេញ​ព័ត៌មាន​ច្បាស់​ការ​ថា​ Yang Mi រៀបការ​ជាមួយ​នឹង​ Hawick Lau វិញ។ គួរ​ឲ្យ​ស្ដាយ​ចំណងអាពាហ៍ពិពាហ៍​ក៏​នៅ​តែ​មិន​អាច​នៅ​ស្ថិតស្ថេរ​ រហូត​ពួកគេទាំង​ ២​ត្រូវ​លែង​លះ​គ្នា បន្សល់​ទុក​នូវ​កូនស្រីម្នាក់។

ជាក់ស្ដែង​ Hawick Lau ក៏ត្រូវ​គេ​ចាប់​បាន​ថា​ បាន​ទៅ​ផ្ទះ​តារាសម្ដែង​ Angel Wang ដើម្បី​ឲ្យ​ Script ឲ្យទាំង​យប់​ រហូត​៤​ម៉ោង​ក្រោយ​ទើប​គេ​ឃើញ​ដើរ​ចេញ​មក​វិញ។ ទោះ​ជា​យ់ាង​ណា​ Angel Wang ក៏​បាន​អះអាង​ដែរ​ថា​ ពួកគេ​គ្មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នោះទេ។

ចំណែក​ Yang Mi វិញ​ ក៏​តែង​មាន​មុខ​មិន​ចេះ​ដាច់ទាក់ទង​នឹង​អាស្រូវ​ស្នេហា​ផ្សេងៗ​ដែរ ដោយ​ក្នុង​នោះ​ថ្មីៗ ល្បី​ថា​នាង​ និង​តារាសម្ដែង​វ័យក្មេង​ Wei Dai Huan កំពុង​សាង​ស្នេហ៍​នឹងគ្នា។

ងាក​ចេញ​ពី​ Yang Mi បើ​ងាក​មក​មើល​ Feng Shaofeng វិញ​កំពុង​សាង​ក្ដី​សុភមង្គល​ជាមួយ​នឹង​ភរិយា​ Zhao Liying និង​កូន​ប្រុស​ដែល​កើត​កាលពី​ឆ្នាំ ២០១៩។

៤.Peter Ho និង Dong Jie

កាល​ពី​ ១៣​ឆ្នាំ ពេល​ដែល​រឿង​ «Butterfly Lovers» ចាក់​ផ្សាយ​ ទស្សនិកជន​ពេញ​ចិត្ត​នឹង​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​នេះ​ជា​ខ្លាំង។ ម្នាក់ៗ​តែង​រំពឹង​ថា​ ប្រសិន​អ្នក​ទាំង​ ២​ស្រឡាញ់គ្នា​ពិត​មែន​ មិន​ដឹង​ជា​ល្អ​យ៉ាងណា​ទេ ប៉ុន្តែ​វា​ត្រឹម​ជា​ក្ដី​ស្រមៃ​របស់​អ្នកគាំទ្រ​ប៉ុណ្ណោះ​ ព្រោះ​ការពិត​ស្នេហា​រវាង​ Peter និង​ Dong Jie មិនអាចទៅរួចឡើយ ព្រោះ​ពេល​នោះ​ Dong Jie កំពុង​មាន​ស្នេហា​ជាមួយ​ Pan Yueming។

Dong Jie និងអតីតស្វាមី Pan Yueming

ទោះ​បី​ស្នេហា​ជោគជ័យ​ដល់ពេល​រៀបការ និង​កើត​បាន​កូន​ ១រួមគ្នា ប៉ុន្តែ Dong Jie និង​ប្ដី​អស់និស្ស័យ​ជា​ប្ដី​ប្រពន្ធ​ត្រឹម​ឆ្នាំ ២០១២។

Peter Ho និង​ភរិយា

ខុសពី Dong Jie បើ​សម្រាប់​ Peter Ho វិញ​បាន​ក្លាយ​ជា​បុរស​ដែល​មាន​ក្ដី​សុខ​នឹង​ជីវិត​អាពាហ៍ពិពាហ៍។ លោក​បាន​រៀបការ​នៅ​ឆ្នាំ ២០១៦ និង​មាន​កូន​ ២​នាក់ហើយ។ ចាត់ទុក​ថា​លោកគឺជា​បុរស​ម្នាក់​ដែល​កក់ក្ដៅ និង​ចេះ​ការពារ​ស្នេហា​បំផុត ព្រោះ​លោក​ដឹង​ថា​ខ្លួន​ជា​តារា​ម្នាក់ ដូចនេះ​អាច​ក្លាយជា​រឿងពិបាក​ពេល​ត្រូវ​បើកចំហរ​ជីវិត​ស្នេហា។ ដូចនេះ​ Peter បាន​សម្រេច​លាក់បាំង​ ក្នុង​បំណងការពារ​អ្នក​ដែលខ្លួន​ស្រឡាញ់​ពីភ្នែក​មហាជន។ ប៉ុន្តែ​ក្រោយ​រៀបការ​ និង​មាន​កូន​ Peter លែង​លាក់​ហើយ​ ដោយ​លោក​តែង​ចែក​រំលែក​ភាព​សប្បាយ​រីករាយ​តាម​រយៈរូបភាពជា​ប្រចាំ​តាម​បណ្ដាញ​សង្គម៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម