• 2020-10-14 03:52:46
  • ព័ត៌មាន

ដល់ពេល Taew ទៅជួបឪពុកម្ដាយខាងប្រុសម្ដង ក្រោយបង្កើតស្នេហ៍ជាមួយគ្នាមួយរយៈ

  • 2020-10-14 03:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយ​បាន​ថា​ទំនាក់ទំនងស្នេហា​រវាង​ Taew Natapohn និង​គូស្នេហ៍​ហាយសូ Pranai ដើរ​ទៅមុខ​យ៉ាង​រលូន​ និង​កាន់​តែ​ល្អ​ឡើង​ក្នុង​រយៈពេលខ្លីមិនចាំ​យូរ។

ក្រោយ​ផ្ទុះ​ព័ត៌មាន​ថា​ស្រឡាញ់គ្នា​ គេ​តែង​ឃើញ​ពួកគេ​ទាំង​ ២​នៅ​ជិត​គ្នា ជាពិសេស​តាំង​ពី​ការ​រៀបចំ​បុណ្យសព​ឪពុក​របស់​ Taew ក៏​ Pranai នៅក្បែរ​រហូត។ ដូចនេះ​បើ​គិត​ពី​ទំនាក់ទំនង​រវាង​សាមី​ខ្លួន​ខាង​ប្រុស​ និង​គ្រួសារ Taew កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល។ បន្ថែម​ពីលើ​នោះ​ បើ​ងាក​មក​ខាង​ក្រុម​មិត្តភ័ក្តិរបស់ Taew ក៏​លោក​ចុះ​សម្រុង​បាន​យ៉ាង​ល្អ​ ព្រោះ​រាល់​ពេល​មាន​កម្មវិធី​អ្វី​មួយ​ ឬ​ទៅ​ណា​មក​ណី ឲ្យ​តែ​មាន​ Taew ក៏តែង​ឃើញ​មាន​លោក​ជានិច្ច។

ប៉ុន្តែ​ពេល​នេះ​ក៏​ដល់ឱកាស សាមី​ខ្លួន​ខាង​ស្រី​ត្រូវ​ទៅជួបគ្រួសារ​ខាងប្រុសវិញ​ដែរ។ រូបភាព​ដែល​នាង​បាន​ថត​ជាមួយ​ឪពុកម្ដាយ​របស់​ Pranai កាន់​តែ​មាន​ការ​ចាប់អារម្មណ៍លើ​បណ្ដាញសង្គម ហើយ​ពីក្រោម​រូបថត​នោះ​ មាន​ពាក្យ​ជូនពរ​ និង​រំភើប​នឹង​ទំនាក់ទំនង​ស្នេហា​ថ្មី​របស់​នាង​ជា​ខ្លាំង៕

ប្រភព៖ khaosod

មតិយោបល់