- 2020-10-14 07:38:55
- ព័ត៌មាន
លែងឃើញចេញសិចស៊ី ឥឡូវ ជា លាងឈែ ឡើងអង់អាចខ្លាំង ពេលស្លៀកឈុត "ទេពនិករ" ជាមួយ ប៊ី សុធារី
- 2020-10-14 07:38:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងឃើញចេញសិចស៊ី ឥឡូវ ជា លាងឈែ ឡើងអង់អាចខ្លាំង ពេលស្លៀកឈុត "ទេពនិករ" ជាមួយ ប៊ី សុធារី
ចន្លោះមិនឃើញ
តារាសម្ដែងស្រស់សង្ហា ជា លាងឈែ ដែលប៉ុន្មានខែមុនធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនតាមរយៈរូបភាពសិល្បៈសិចស៊ីជាច្រើនលើកនៅលើបណ្ដាញសង្គមនោះ នៅពេលនេះ បានទាញយកការចាប់អារម្មណ៍ជាថ្មីម្ដងទៀតតាមរយៈឈុតបែបព្រះរាជាខ្មែរសម័យមុនវិញ។
នេះជាទិដ្ឋភាពថ្មីមួយ ដែលគេសង្កេតឃើញសិល្បករ សិល្បការិនីខ្មែរច្រើននាក់បានរួមគ្នាថតបង្ហាញ ក៏ដូចជាលើកកម្ពស់សំលៀកបំពាក់បុរាណរបស់ខ្មែរ ដែលមុននេះ គេឃើញលោក ជា វណ្ណារិទ្ធ អ៊ុន សិទ្ធា និងកញ្ញា ទឹម រដ្ឋា ជាដើមបានថតបង្ហាញបន្តបន្ទាប់។ ងាកមកលើកនេះវិញ លោក ជា លាងឈែ ក៏បានចាប់ដៃគូគ្នាជាមួយនឹងកញ្ញា ប៊ី សុធារី អតីតបវរកញ្ញាចក្រវាឡកម្ពុជា ២០១៧។
ឈុតដែលតារាប្រុសគូនេះយកមកស្លៀកគឺមានឈ្មោះថា "ទេពនិករ"។ សាមីខ្លួនតារាប្រុស បានបញ្ជាក់ថា ឈុតនេះ តាមប្រវត្តិ គឺគ្រងដោយទេវបុត្រ ឬទេវតាដែលគ្រប់គ្រង❤️ ទិសទាំង៨។ សម្រាប់ការយកមកច្នៃពាក់នាពេលនេះវិញ តួមកុដប្រុស ច្នៃចេញពីមកុដនាយរង ដោយបន្ថែមដោយឆព្វណ្ណរង្សី ដើម្បីអោយតួអង្គដែលពាក់មើលទៅ មានភាពខុសប្លែកពីមនុស្សធម្មតា មើលទៅមានរិទ្ធីបារមី។
ចំពោះការការរចនា គឺមានការប្រើប្រាស់ម៉ូដបច្ចុប្បន្ន និងបុរាណក្នុងសម័យកណ្ដាលមកច្របាច់បញ្ចូលគ្នា បង្កើតបានរូបរាងថ្មីកាន់តែទាក់ទាញ។ ដោយឡែក មកុដរបស់ នារីវិញ មិនមានការបញ្ជាក់នោះទេ។ តោះ...ឥឡូវទស្សនាសិល្បករ សិល្បការិនីរបស់យើងក្នុងឈុត "ទេពនិករ" ទាំងអស់គ្នា!!!
រូបភាព៖ផ្ដល់ដោយ លាងឈែ (ក្រេឌីត៖ AB Studio)