• 2020-10-19 02:49:44
  • ព័ត៌មាន

Dara ថារាល់សកម្មភាពពីជីវិតឯកជននាង ត្រូវអ្នកចាត់ការទូលពិត YG គ្មានសល់

  • 2020-10-19 02:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីពេល​ថ្មីៗ Sandara Park បាន​ទម្លាយ​រឿង​រ៉ាវ​ហួស​ចិត្ត​មួយ​ ក្នុង​កម្មវិធី Video Star ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​នាងដែល​មាន​អ្នក​រាយការណ៍​ទៅកាន់​ផលិតកម្ម YG។

នៅពេល​ Park Na Rae លើក​ឡើង​ថា៖ «កាលពេល​ចេញ​ច្រៀង​ ខ្ញុំ​ឮថា​អ្នកគិត​ថា​អ្នក​ចាត់ការទូទៅ​អ្នក​ មើលថែ យក​ចិត្ត​ទុកដាក់ ទទួល​ខុសត្រូវ​ការងារ​របស់​អ្នក​បាន​ល្អណាស់ ប៉ុន្តែ​គាត់​ក៏​បាន​រាយការណ៍​ទៅ​ក្រុមហ៊ុនទៀតមែនអត់?» ​Sandara តបថា​ វាជារឿងពិត។

«អ្នក​ចាត់ការ​ពួកយើង​នាំ​យើង​ទៅ​កន្លែង​មួយ​ដោយជិះ​ឡាន​ក្រុមហ៊ុន ហើយ​បាន​រាយការណ៍​ខ្ទេច​ពីជីវិតឯកជន​យើងទៀត។ ដំបូង​ខ្ញុំ​គិត​ថា​ វា​ជា​រឿង​ល្អ។ ពួកគេ​បាន​នាំយើង​ទៅ​គ្លីនិក​ថែស្បែក​ ជូនទៅញ៉ាំ​អី ឬ​ក៏ជួប​មិត្តភ័ក្តិ ដោយជិះ​ឡាន​ក្រុមហ៊ុន។ អ្នក​ផ្សេង​ឃើញ​បែប​នេះ​មាន​ទាំង​លួច​ច្រណែន​យើងទៀត»។

ប៉ុន្តែ​ស្របពេល​នាង​គិត​ថា​នេះ​ជា​ការ​មើល​ថែជា​ពិសេស ស្រាប់​តែ​ថ្ងៃ​មួយ​នាង​បាន​ទទួល​សារ​មួយពី​អ្នក​ចាត់ការ ដែល​សារនោះ​ផ្ញើ​មក​ច្រឡំដោយចៃដន្យ ពេល​នោះ​ទើប​នាង​ដឹង​ថា​រាល់​សកម្មភាព​របស់​នាង​ទាំងអស់​ សុទ្ធ​តែ​ត្រូវ​បាន​រាយការណ៍ទៅថ្នាក់លើ។

Dara និយាយ​ថា​៖ «មាន​ពេល​មួយ​នោះ​ អ្នក​ចាត់ការ​របស់ខ្ញុំ​ច្រឡំ​ផ្ញើសារ​មក​ខ្ញុំ ហើយ​ក្នុង​សារ​នោះ​និយាយថា "Dara និង​ CL កំពុង​ញ៉ាំអីនៅ​ភោជនីយដ្ឋាន So and So នៅ​ Itaewon" ខ្ញុំភ័យ​ណាស់​ពេល​នោះ​ ព្រោះ​វា​លម្អិត​ខ្លាំង​ពេក។ អ៊ីចឹង​បាន​សេចក្ដី​ថា​ គាត់​បាន​ប្រាប់ពី​សកម្មភាព​យើង​គ្រប់​ជំហានទាំងអស់ទៅ​ក្រុមហ៊ុន»។

Dara ក៏​បាន​បន្ថែម​ថា​ មក​ដល់បច្ចុប្បន្ន​នេះ​ នាង​លែង​ប្រើ​ឡាន​ក្រុមហ៊ុន​ទៀត​ហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់