• 2020-10-27 02:55:10
  • ព័ត៌មាន

បែកធ្លាយរូបចេញពីមង្គលការមហាលាក់លៀមរបស់ Changmin

  • 2020-10-27 02:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៥ ខែតុលា គឺ​ជា​មង្គលការ​របស់​ Changmin (TVXQ) ជាមួយ​នឹង​គូដណ្ដឹង​ដែល​ជា​នារី​ស្ថិត​ក្រៅ​រង្វង់សិល្បៈ។

មង្គល​ការ​របស់​ពួកគេ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​ ដោយមាន​ការ​ចូល​រួម​តែ​សាច់ញាតិគ្រួសារ និង​មិត្តភ័ក្តិ​ជិតស្និទ្ធ​ប៉ុណ្ណោះ គ្មាន​ស្ថាប័ន​ព័ត៌មាន​ណា​ត្រូវ​បាន​អញ្ជើញ​មកនោះទេ។ ប៉ុន្តែ​ដល់​ល្ងាច​ថ្ងៃ​ទី ២៦ រូបភាព​ជា​ច្រើន​ត្រូវ​បាន​បង្ហាញ​ ចេញពីតារា​ដែល​បាន​ចូលរួម​មង្គល​ការ​នេះ។

អ្នក​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​មាន​ដូចជា​ Yuri (SNSD) ដែល​បាន​បង្ហោះ​រូប​សមាជិក​រួម​ក្រុម​ ២នាក់​មាន​ Taeyon និង​ YoonA។ ឃើញ​ភ្លាមអ្នក​គាំទ្រ​បាន​សន្និដ្ឋាន​ថា​មានសមាជិក SNSD មាន​តែ ៣​នាក់​ប៉ុណ្ណោះ​ដែល​ទៅចូលរួម​ ស្របពេល​ពួកគេ​​និង​កូន​កម្លោះក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ដែរ ក្នុង​នាម​ជា​សិស្សច្បង សិស្សប្អួន។

ក្រៅពី​ Yuri ក៏​ឃើញ​ថា​មាន​ Lee Teuk (Super Junior) ដែល​ស្លៀក​ពាក់​យ៉ាង​ហំហាន​ថត​មុខកញ្ចក់ ត្រៀម​ចូលរួម​មង្គលការ។ ប៉ុន្តែ​ក៏​មាន​ការ​លើក​ឡើង​ពី Fan មួយ​ចំនួន​ទៀត​ថា​ Lee Teuk ទំនង​ជា​ថត​បទ​ថ្មីទេ​ មិន​មែន​ទៅកម្មវិធី​ឡើយ។

ឯ BoA ក៏បាន​បង្ហោះ​រូបភាព​ដែល​ថត​ផ្អែក​ខ្នង​បុរស​ម្នាក់ដែល​មិន​បាន​បង្ហាញ​មុខ។

គួរ​កត់​សម្គាល់​ដែរថា​មង្គលការ​របស់ Changmin ត្រូវ​បាន​គេ​លាន់​មាត់​ថា​ជាមង្គល​ការ​ស្ងប់ស្ងាត់បំផុត​ប្រចាំប្រវត្តិសាស្ត្រ K-Pop និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​មិន​ឲ្យរូបភាព​សូម្បី​ ១​សន្លឹក​បែក​ធ្លាយ​ទៅក្រៅ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លួច​ច្រណែន​នឹង​កូន​ក្រមុំ​របស់ Changmin ដែល​ត្រូវ​បាន​ការពារ​ពី​អត្តសញ្ញាណ​បាន​ជិត​ល្អ​ មិន​ឲ្យ​បែក​ធ្លាយ​ដាច់ខាត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់