• 2020-10-28 09:06:53
  • ព័ត៌មាន

យក់ ថិត​រដ្ឋា ប្រកាស​រក​ជួប​មុខ​អតីត​តារា​ចម្រៀង​ល្បី​ឈ្មោះ​បី​រូប

  • 2020-10-28 09:06:53
  • ចំនួនមតិ 10 | ចំនួនចែករំលែក 117

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ប្រចាំផលិតកម្ម អេស អេស ប៊ី គឺ​អ្នកនាង យក់ ថិត​រដ្ឋា បាន​បង្ហាញ​រូប​ថត​អនុស្សាវរីយ៍​កាល​ពី​១៤​ឆ្នាំ​មុន របស់​នាង និង​ស្វាមី ព្រម​ទាំង​មិត្ត​ធ្លាប់​រួម​អាជីព​បី​នាក់។ មិត្ត​ទាំង​​នោះ​រួម​មាន​លោក គង់ សង្វារ​ដានី លោក ប៊ុន ស័ក្ដិ និង​អ្នក​នាង អាណា។

នៅ​ថ្ងៃទី២៨ ខែ​តុលា នេះ អ្នក​នាង យក់ ថិត​រដ្ឋា បាន​បង្ហោះ​រូប​ថត​មួយសន្លឹកនេះតាមបណ្ដាញសង្គមហ្វេសប៊ុកដោយ​សំណូមពរម្ចាស់រូបទាំង​អស់នោះ​បង្ហាញ​មុខមាត់​ពិត​ក្នុង​ពេល​បច្ចុប្បន្ន ដើម្បី​កុំ​ឲ្យ​ប្រិយមិត្ត​ភ្លេច​មុខ។

យក់ ថិត​រដ្ឋា ដែល​បច្ចុប្បន្ន​មាន​ស្វាមី និង​កូន​ទៅ​ហើយ​នោះ ធ្លាប់​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០៥ ប៉ុន្ដែ​នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​នាង​បាន​រៀបការ​ និង​បង្កើតកូនបាន២នាក់ ជាមួយ​លោក ឃុំ ប៉ុណ្ណាដែត ដែល​ជា​អតីត​ដៃគូ​ចម្រៀង​ជាមួយ​គ្នា។

ម្ចាស់បទ"ភ្លៀងធ្លាក់សូររណ្ដំ" ​រូប​នេះ បានសម្រេចចិត្ដ​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ថ្មី ដោយ​នាង​ទើប​តែ​ទទួល​ច្រៀង​លើក​ដំបូង​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​មួយ​របស់​សាប៊ូ​Liby ដែល​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស៊ី ធី អិន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ថ្មីៗ​នេះ យក់ ថិត​រដ្ឋា បាន​ព្យាយាម​គាស់​រំលើង​នូវ​អនុស្សាវរីយ៍​ចាស់ៗ និង​រំលឹក​នូវ​មិត្ត​សិល្បៈ​ចាស់​ៗ​របស់​នាង​ឡើង​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់