• 2020-11-05 02:24:06
  • ព័ត៌មាន

តារាកូរ៉េទាំងនេះត្រូវគេលើកថាជាសេដ្ឋីអចលនទ្រព្យ តម្លៃខ្ទង់ ៨-១០លានដុល្លារ

  • 2020-11-05 02:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ភាគ​ច្រើនអាច​រក​ចំណូល​បាន​ច្រើនតាមរយៈការ​លក់​អាល់ប៊ុម​បទ​ចម្រៀង​ ការ​ធ្វើ​ការប្រគំតន្ត្រី​ទេសចរណ៍ ការសម្ដែង និង​ពី​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ ប៉ុន្តែ​មិន​មែន​តារា​ទាំងអស់​សុទ្ធ​តែ​ក្លាយ​ជា​ម្ចាស់​អចលនទ្រព្យ​តម្លៃ​ថ្លៃៗ​កប់ពពក​នោះទេ។

ដូចនេះ​ខាងក្រោម​នេះ​ សូម​បង្ហាញជូន​តារា​ប្រុស​ស្រី​កូរ៉េ​ដែល​ជា​អ្នក​កាន់កាប់អចលនទ្រព្យ​តម្លៃ​ខ្ទង់ ១០លានដុល្លារឯណោះ៖

១. YoonA (Girls' Generation)

នាង​ក្លាយ​ជា​តារា​ K-Pop ដែល​គេ​លើក​ថា​ជា​សេដ្ឋីនី​អចលនទ្រព្យ​ ហើយ​កាល​ពី​ខែតុលា ឆ្នាំ ២០១៨កន្លងទៅ​ ស្រាប់​តែ​មាន​សេចក្ដីរាយការណ៍​មក​ថា​ YoonA បាន​ទិញ​អគារ​ទំនើប​មួយ​កន្លែង​តម្លៃ ១០ពាន់លានវ៉ុន (ខ្ទង់ ៨,៨៣លានដុល្លារ)។

អគារកម្ពស់​ ៦ជាន់​នេះ​ ស្ថិត​ក្នុង​តំបន់​ Cheongdam Dong គឺជា​តំបន់​ដែល​ត្រូវ​ប៉ាន់​ខ្លាំង។ ប្រសិន​លក់​ចេញ​ នោះ​នឹង​ចំណេញ​ធំ ជាក់​ជា​មិន​ខាន។

២. Taeyang (BIGBANG)

លោក​ និង​ប្រពន្ធ​ក៏​បាន​ចំណាយ​លុយ​ទិញ​ផ្ទះ​មួយ​កន្លែង​ដែរ នៅ​តំបន់​ Janghak Paarc Hannam តម្លៃ​ខ្ទង់​ ១៥ពាន់លានវ៉ុន (ខ្ទង់​ ១៣,២លានដុល្លារ)។

៣. Yuri (Girls' Generation)

YoonA មិន​មែន​ជា​សមាជិក​ក្រុម Girls' Generation តែម្នាក់​ទេ​ដែល​ជា​សេដ្ឋី​អចលនទ្រព្យ​ ព្រោះ​បើ​ងាក​មក​ Yuri ក៏​មាន​មួយ​កន្លែង​ដែរ​នៅ​ក្នុង​តំបន់​ Gangnam នៅឆ្នាំ​នេះ។ អគារ​នោះមាន​តម្លៃ ១២,៨ពាន់លានវ៉ុន (ខ្ទង់​ ១១,៣លានដុល្លារ)។

៤. Park Seo Joon

កាល​ពី​ខែ​មុន​ Seo Joon បាន​ទិញ​អគារ​ផ្តាល់​ខ្លួន​មួយ​កន្លែង​ មាន​តម្លៃ​ ១១ពាន់​លានវ៉ុន (ខ្ទង់​ ៩,៧១លានដុល្លារ)។

៥. Son Ye Jin

តារា​ស្រី​ជើង​ចាស់​របស់​កូរ៉េ​រូបនេះ​ក៏​មិនអន់​ ព្រោះ​នាង​គឺ​ជា​ម្ចាស់​អគារ​ថ្មី​នៅ​តំបន់​ Sinsa-Dong កាល​ពី​ខែមុន​នេះ។ អចលនទ្រព្យ​របស់​នាង​មាន​តម្លៃ​ ១៦ពាន់លានវ៉ុន (ខ្ទង់​ ១៤,១លានដុល្លារ)។

៦. Rain

មិន​ខុសពី YoonA ទេ​ Rain ក៏​ត្រូវ​គេ​ហៅ​ថា​សេដ្ឋីអចលនទ្រព្យ​ដែរ ស្របពេល​លោក​បាន​ចំណាយ​លុយ​ ១៧ពាន់លានវ៉ុន (ខ្ទង់​ ១៥លានដុល្លារ)​ កាល​ពីឆ្នាំ ២០០៨។ តម្លៃនេះ​បាន​ឡើង​ឥតឈប់ មក​ដល់​បច្ចុប្បន្ន​ អគារ​នោះ​បើ​ដាក់​លក់​ងាច​ឡើង​ដល់​ ២៩,១លានដុល្លារឯណោះ។

៧. G-Dragon (BIGBANG)

តារា​ K-Pop ម្នាក់​នេះ​ក៏​ល្បី​ក្នុង​វិស័យ​អចលនទ្រព្យ​ដែរ ដូចថ្មីៗ​លោក​បាន​ទិញ​អគារ​មួយ​កន្លែង​កម្ពស់​ ៦ជាន់​មាន​តម្លៃ ៩ពាន់លានវ៉ុន​ (ខ្ទង់៧,៩លាន​ដុល្លារ)៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់