• 2020-11-11 07:49:26
  • ព័ត៌មាន

៣០​ឆ្នាំ​ហើយ ស្វែង សុជាតា មិន​ដែល​កោសខ្យល់​ទាល់តែ​សោះ តែ​ឈឺ​លើក​នេះ​ទើប​ហ៊ាន​ប្រថុយ

  • 2020-11-11 07:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ស្វែង សុជាតា បាន​ពុល​អាហារ រហូត​ដល់​មិត្ត​រួម​អាជីព និង​ក្រុម​ការងារ​ថត​រឿង​ជួយ​សង្គ្រោះ​នាង​ដោយ​ការ​កោសខ្យល់។ នាង​បញ្ជាក់​ថា រូប​នាង​មិន​ដែល​កោសខ្យល់​ទាល់​តែ​សោះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​ពេល​នេះ​ត្រូវ​តែ​ប្រថុយ។

តារា​សម្ដែង​វ័យ​ជ្រេ​រូប​នេះ បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត និង​វីដេអូ​សកម្មភាព​កោសខ្យល់​របស់​នាង​នៅ​មុន​នេះ​បន្តិច​ថា ដោយ​សារ​ហូប​ចំណី​អាហារ​ខុស បាន​ធ្វើ​ឲ្យ​នាង​ធ្លាក់​ខ្លួន​ឈឺ ត្រូវ​រក​វិធី​សង្គ្រោះ​បន្ទាន់​បើ​មិន​ដូច្នោះ​ទេ នាង​នឹង​ត្រូវ​ខាត​ការងារ​មិន​ខាន។

នៅ​គ្រាហ៍​ដែល​តារា​ផ្សេងៗ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ-១៩ ស្វែង សុជាតា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​បច្ចុប្បន្ន កុំ​ហូប​តាម​ឃ្លាន ក្រោយ​ពី​នាង​វិលមុខ និង​ចុក រកចង់ក្អួត​ដោយសារ​ពុល​អាហារ។

អ្នក​នាង ស្វែង សុជាតា ក៏​បាន​អគុណ​ដល់​តារា​ដែល​ជា​មិត្ត​រួម​អាជីព​បាន​ជួយ​កោសខ្យល់​ឲ្យ​នាង​ភ្លាមៗ ដើម្បី​បាន​បន្ត​ការងារ​ថត​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ នាង​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​នាង​ថា នឹក បារម្ភ និង​ស្រឡាញ់​ប្រជា​ជន​កម្ពុជា​ទាំង​អស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម