• 2020-11-19 08:27:12
  • ព័ត៌មាន

តោះ...បន្ត​កម្ទេច​កូវីដ-១៩ យើង! តារា​ខ្មែរ​៤ ដួង ចេញមុខផ្ដល់​គំរូ​មុនគេ

  • 2020-11-19 08:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​តារា​សម្ដែង​ខ្មែរ​៥ ដួង បាន​ចេញ​មុខ​មុន​គេ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូវីដ-១៩ នៅ​កម្ពុជា ជាមួយ​អង្គការ​យូនីសេហ្វ(Unicef)​ដែល​បាន​ឧបត្ថម្ភ​សាប៊ូ​លាង​សម្អាត​ដៃ​ចំនួន​២៥​ម៉ឺន​ដុំ តាម​រយៈ​ក្រុមហ៊ុន​ថ្នាំ​ដុសធ្មេញ​ខលហ្គេត​ដល់​ប្រជា​ជន​កម្ពុជា។

នៅ​រសៀល​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ គេ​ឃើញ​តារា​សម្ដែង នូ ឧសភា ពិធី​ករ ជា វណ្ណរិទ្ធ តារា​ចម្រៀង ពៅ ពិសី និង​លោក រ៉េននី ដារ៉ា បាន​ទទួល​សាប៊ូ​គ្រប់​គ្នា ហើយ​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ទូទៅ ជា​ពិសេស​អ្នក​គាំទ្រ​ឲ្យ​ខ្លួន​ឲ្យ​ចេះ​មាន​អនាម័យ​ដោយ​លាងដៃ​នឹង​សាប៊ូ។ ពួកគេ​ក៏​បាន​អំពាវនាវ​ដល់​ហ្វេនៗ​ដោយ​ប្រើ​ប្រយោគ​ថា"សូម​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​សុវត្ថិភាព និង​សុខភាព​ល្អ​ទាំង​អស់​គ្នា"។

រូបភាព៖ហ្វេសប៊ុក រ៉េនី ដារ៉ា

យោង​តាម​បដា​ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដោយ​ក្រុម​តារា​ល្បីៗ​នៅ​កម្ពុជា​នា​រសៀល​នេះ បង្ហាញ​ថា អង្គការ​សុខភាព​ពិភព​លោក​បាន​បង្កើត​យុទ្ធនាការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដែល​មាន​ឈ្មោះ​ថា"Safehands Challege"។ អង្គការ​សុខភាព​ពិភព​លោក ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​យូនីសេហ្វ និង​ដៃគូ​ពាក់ព័ន្ធ​បាន​ឧបត្ថម្ភ​សាប៊ូ​លាង​ដៃ​ចំនួន​២៥​លាន​ដុំ​ដល់​ពិភព​លោក ក្នុង​នោះ​កម្ពុជា​ទទួល​បាន​២៥​ម៉ឺន​ដុំ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម