• 2020-11-23 01:22:24
  • ព័ត៌មាន

នៅលែងសុខៗ Tao ចេញសារភាពស្នេហ៍ចំៗដាក់តារាស្រីម្នាក់ គ្រប់គ្នាជឿថាជា IU

  • 2020-11-23 01:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tao អតីតសមាជិក​ក្រុម EXO បាន​សារភាពស្នេហ៍​ជា​សាធារណៈ​ដាក់​តារា​ស្រី​ម្នាក់​ ដែល​គេជឿថា​ជា​ IU។

នៅ​ថ្ងៃទី២១ ខែវិច្ឆិកា​ Tao បាន​យក​គណនី​ Weibo ផ្ទាល់​របស់​ខ្លួន​ បង្ហាញ​អារម្មណ៍ពិតទៅ​កាន់​អ្នកគាំទ្រ​តាមរយៈវីដេអូ Live។ អំឡុង​ពេល​ Live នោះ​ Tao បាន​និយាយច្បាស់ៗ​ពី​ចិត្ត​ស្រឡាញ់របស់​លោក​ ទៅ​កាន់​តារា​ស្រី​កូរ៉េ​ម្នាក់ ហើយ​ម្នាក់​នោះ​អ្នកគាំទ្រ​ជា​ច្រើន​ជឿ​ជាក់​ថា​ជា IU។ Tao បាន​និយាយ​ថា​ «ខ្ញុំ​មាន​នារី​ម្នាក់​ដែល​ខ្ញុំ​ពេញ​ចិត្តបំផុត ខ្ញុំបាន​ផ្ញើសារ​ផ្ទាល់​ទៅ​កាន់​នាង ប៉ុន្តែ​គ្មាន​ចម្លើយ​តបសោះ»។

«បើ​សិន​វា​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ថ្ងៃ​ស្អែក​នេះ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​មនុស្សម្នាក់​នោះ​នឹង​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំងកម្រិតណា។ ប្រសិន​មនុស្ស​ម្នាក់នោះចូលចិត្តខ្ញុំ​វិញ ខ្ញុំ​នឹងបង្ហាញ​អារម្មណ៍ពិត​គ្រប់យ៉ាង​ក្នុង​បេះដូង​ខ្ញុំ» Tao បញ្ជាក់។

ត្បិត​តារា​ចិន​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ឈ្មោះ​របស់​តារា​ចម្រៀង​កូរ៉េស្រីម្នាក់នោះ ប៉ុន្តែ​មហាជន​អះអាងស្ទើរគ្រប់គ្នាថា​ នាងគឺជា IU ផ្អែក​លើ​រូប​ថត​ដែល​ Tao បង្ហោះ។ នៅ​លើ​គណនី​ Weibo លោក​បាន​បង្ហោះ​រូប​ IU មួយ​សន្លឹក បន្ទាប់​មក​ក៏​បាន Edit នូវ​ Post នោះវិញ។ ម្យ៉ាង​វិញ​ទៀត​ បើសង្កេត​មើលគនណី Instagram របស់ Tao វិញ​ មាន​តែ​គណនីសំខាន់ ៣ ប៉ុណ្ណោះ​ដែល​ Tao ចុច Follow ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ក៏មាន​ IU ដែរ។

បន្ថែម​ពី​លើ​នោះ​ បើតាម​ការ​បញ្ជាក់​របស់​លោក​ បាន​បង្ហាញ​ថា «នេះ មិន​មែន​ជាក្ដី​ស្រឡាញ់​ក្នុង​នាម​ជា​អ្នកគាំទ្រ ប៉ុន្តែ​ជា​ស្នេហាពិតៗ»៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់