• 2020-11-24 02:15:25
  • ព័ត៌មាន

ច្បាស់ការ! Song Joong Ki នឹងវិលមកវិញ ធ្វើជាពិធីករធំកម្មវិធី MAMA ឆ្នាំ២០២០

  • 2020-11-24 02:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Song Joong Ki នឹង​វិល​មក​កាន់​តំណែង​ជា​ពិធីករ​សម្រាប់​ព្រឹត្តិការណ៍​ MAMA វិញជា​លើក​ទី ៤​ក្នុង​អាជីព។

យោង​តាម​សេចក្ដី​រាយការណ៍​ពី វិបសាយ​ Ilgan Sports បាន​ឲ្យដឹង​ថា​ Song Joong Ki នឹង​ត្រូវ​បង្ហាញ​មុខ​ធ្វើ​ជា​ពិធីករ​លើ​ឆាក MAMA ឆ្នាំ ២០២០ ក្នុង​ប្រទេស​កូរ៉េ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ០៦ ខែធ្នូ​ខាងមុខ​នេះ។ ការ​បង្ហាញ​ខ្លួន​លើក​នេះ​ ចាត់ទុក​ថា​ជា​ការ​ចេញ​មុខក្នុង​នាម​ជា​ពិធីករ​លើក​ដំបូង​របស់​លោក​ ក្រោយ​ខក​ខាន​ ១​ឆ្នាំគឺ​នៅ​ឆ្នាំ ២០១៩។

គួរ​ដឹង​ដែរ​ថា​ Song Joong Ki បាន​កាន់​តំណែង​នេះ​ ៣​ដង​មក​ហើយ​គឺ​នៅ​ឆ្នាំ ២០១២, ២០១៧ និង​ ២០១៨ ដូចនេះ​ឆ្នាំ ២០២០ នឹង​ក្លាយ​ជា​លើក​ទី៤​របស់​លោក។

ចំណែក​តារា​ចម្រៀង​ដែល​ត្រូវ​សម្ដែង​លើ​ឆាក​ MAMA ឆ្នាំនេះ​ មាន​ដូចជា BTS, SEVENTEEN, TWICE, NCT, GOT7, IZ*ONE, MAMAMOO, MONSTA X, TXT និង TREASURE៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម