• 2020-11-24 02:49:29
  • ព័ត៌មាន

អុញ...អាន គុណកូឡា កាន់​ធៀប​ទៅ​អញ្ជើញ ស្រាប់​តែ ថន លក្ខិណា ព្រលយ​ពាក្យ​មួយ​ឃ្លា!

  • 2020-11-24 02:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម អឹម លោក អាន គុណ​កូឡា កំពុង​សម្រុក​ដើរ​អញ្ជើញ​ភ្ញៀវ​កិត្តិយស ជាពិសេស​មិត្ត​សិល្បៈ​ដើម្បី​ចូល​រួម​អបអរ​ក្នុង​ពិធី​មង្គលការ​របស់​លោក ជាមួយ​នារី​លក់​ត្បូង​ក្រៅ​រង្វង់​សិល្បៈ​មាន​រូប​ស្រស់​សោភា​ម្នាក់ ខណៈ​ពិធី​មង្គល​ការ​នេះ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ​នោះ។

ម្សិលមិញ​នេះ គេ​ឃើញ​លោក អាន គុណកូឡា បាន​កាន់​ធៀប​ទៅ​អញ្ជើញ​ពិធី​ការិនី និង​ជា​តារា​សម្ដែង ថន លក្ខិណា ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ថត​រូប​បង្ហោះ​ជាមួយ​គ្នា ដោយ​នៅ​ក្នុង​រូប​នោះ​គេ​ឃើញ​លោក​កូឡា​កាន់​ធៀប​បម្រុង​នឹង​ហុច​ឲ្យ​កញ្ញា ថត លក្ខិណា ទៀត​ផង។ បន្ទាប់​ពី​ថត​រួច កញ្ញា ថន លក្ខិណា បាន​ពោល​មួយ​ឃ្លា​ថា៖"បង​អាន គុណកូឡា រៀបការ​ហើយ​នៅ​ឡើយ​តែ​ខ្ញុំ​ទេ"។

អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ហើយ​បច្ចុប្បន្ន​បាន​ប្ដូរ​ទ្រនំ​ទៅ​ក្នុង​ផលិតកម្ម អឹម លោក អាន គុណ​កូឡា ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា តាម​ពិត​ពិធី​មង្គល​ការ​របស់​លោក​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ ទើប​លោក​លើក​មក​ធ្វើ​នៅ​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០២០ វិញ។ លើក​នេះ​លោក​ថា នឹង​មិន​លើក​ពេល​ទៀត​ទេ ទោះ​បី​បញ្ហា​កូវីដ មិន​ទាន់​ស្ងាត់​ក៏​ដោយ។

លោក អាន គុណកូឡា បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៨០​តុ ក្នុង​នោះ​មាន​មិត្ត​សិល្បៈ​ប្រហែល​១០​តុ។ ពិធី​មង្គលការ​នេះ នឹង​ធ្វើ​ឡើង​នៅ​បុរី​ផ្ល័ររ៉ា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់