• 2020-11-25 07:16:11
  • ព័ត៌មាន

បងប្អូន Kardashian បង្អួតរាងក្នុងថ្ងៃតែមួយ ប្អូនស្រីវ៉ាដាច់បងស្រីមួយទំហឹង

  • 2020-11-25 07:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទូរទស្សន៍ Kim Kardashian និង​ប្អូន​ស្រី​​ម្ដាយ​តែ​មួយ​ឪពុក​​ដោយ​ឡែក​របស់​ខ្លួន​ Kylie Jenner ​បាន​បង្ហោះ​រូបភាព​បង្អួត​រាងរៅ​របស់​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​លើ​គណនី Instagram ផ្ទាល់​ខ្លួន​រៀងៗ​ខ្លួន។

​​​​អ្នក​ទាំង​ពីរ​មាន​ចំនួន Follower ប្រហាក់ប្រហែល​គ្នា​ ដែល​ Kim មាន​ចំនួន ១៩២​លាន​ Follower ខណៈ​ដែល Kylie មាន​ចំនួន​ ២០១​លាន​ Follower។ យ៉ាងណាក្ដី​គេ​សង្កេត​ឃើញ​ថា​រូបភាព​របស់ Kylie ​ហាក់​ទទួល​បាន​ចំនួន Like ច្រើន​លើសលប់​ជាង​ដោយ​រូប​របស់​នាង​ទទួល​បាន Like ចំនួន ៨,៨​លាន​ដង ខណៈ​ដែល​រូប​របស់​ Kim មាន​ត្រឹម ២,៨​លាន​ដង​ប៉ុណ្ណោះ។

Kylie Jenner ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​មាន​រូបរាង និង​រូប​សម្រស់​ល្អ​ដាច់​គេ​ក្នុង​ចំណោម​បង​ប្អូន​ស្រី​ទាំង​អស់​របស់​នាង។ Kylie មិន​ត្រឹម​តែ​មាន​រូបសម្រស់​ស្អាត​ទាក់​ភ្នែក ប៉ុន្តែ​​នាង​ថែម​ទាំង​មាន​ដង​ខ្លួន​ដែល​ជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​រូប៕​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់