
- ពុធ, 2 ធ្នូ 2020 02:52
- ព័ត៌មាន
Justin Bieber ថាចង់បានកូនច្រើនតាមដែលប្រពន្ធអាចបង្កើតបាន
- ពុធ, 2 ធ្នូ 2020 02:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ថាចង់បានកូនច្រើនតាមដែលប្រពន្ធអាចបង្កើតបាន
ចន្លោះមិនឃើញ
ស្ថិតក្នុងភាគមួយរបស់កម្មវិធី «The Ellen DeGeneres Show» Justin Bieber តារាចម្រៀងវ័យ ២៦ឆ្នាំ បានលើកឡើងពីគម្រោងយកកូន ប្រាប់ទៅ Ellen DeGeneres ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់ខ្លួន។
និយាយក្នុងកម្មវិធីនោះ Justin ថាលោកទុកកន្លែងឲ្យទំនេរចោលមួយលើខ្នង ដើម្បីសាក់រូបកូនរបស់លោក។ នៅពេលពិធីករសួរថា តើចង់បានកូនប៉ុន្មាន Justin តបថា៖ «ខ្ញុំចង់បានកូនច្រើនតាមដែល Hailey ចង់បង្កើត»។
បន្ថែមពីនេះ លោកក៏បានបង្ហើបដែរថា ខ្លួនពិតជាចង់មានកូនមែន ប៉ុន្តែដោយសារជារាង្គកាយរបស់ Hailey ដូច្នេះអ្វីក៏ដោយសម្រេចតាមអ្វីដែលនាងចង់ធ្វើចុះ។
តារាចម្រៀងជនជាតិកាណាដានៅបញ្ជាក់ដែរថាភរិយារបស់ខ្លួនចង់បានកូនយ៉ាងតិច ២ទៅ៣នាក់។ ពួកគេទាំង ២ពិតជាចង់បានកូនមែន ប៉ុន្តែសម្រាប់ Hailey ដែលនឹងក្លាយជាអ្នកពពោះ មិនទាន់ត្រៀមខ្លួននៅឡើយសម្រាប់រឿងនេះ ហើយ Justin ក៏គ្មានបញ្ហាដែរក្នុងការរង់ចាំ មានតែស្របតាមប្រពន្ធ៕