• 2020-12-11 06:28:00
  • ព័ត៌មាន

Instagram បានបង្កើតកំណត់ចំណាំពិសេសមួយសម្រាប់តារាដែលលាចាកលោក

  • 2020-12-11 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់​ផ្អើល​មួយសម្រាប់អ្នក​លេង​ Instagram ដោយសារ​ថ្មីៗ​ក្រុម​បណ្ដាញសង្គម​នេះ​បាន​លើក​ Platform មួយជាពិសេស​ជាការ​កំណត់ចំណាំចំពោះ​ម្ចាស់គណនី​​ជា​បុគ្គលល្បីៗ ឬ​តារាៗដែល​បាន​ទទួល​មរណភាពកាលពីពេល​កន្លងមក ដោយក្នុងនោះ​ក៏​មាន​ Jonghyun (SHINee), Sulli, និង​ Goo Hara, Cha Inha និង​តារា​ផ្សេង​ទៀត។

Instagram បាន​ដាក់​ Description លើ​ Profile របស់​តារា​ទាំង​នោះ​ថា​ «Remembering» ដើម្បី​ជា​ការ​បញ្ជាក់​ថា​ «គណនី​នេះ​ត្រូវ​បាន​ប្ដូរទៅ​ជា​គណនី​ទុក​សម្រាប់​រំឮក​ដល់អ្នក​ដែល​បាន​លាចាកលោក»។

សូម​បញ្ជាក់​ជា​ថ្មី​ថា​ នេះ​មិន​មែន​តែ​សម្រាប់​តារា​កូរ៉េ​ទេ ពោល​គឺ​ Platform នេះ​ក៏ធ្វើ​សម្រាប់​ឧទ្ទិស​ និង​ជា​ការ​ចងចាំ​ដល់​តារា​ល្បី​ៗ​ផ្សេង​ទៀតនៅជុំវិញ​ពិភពលោក​ដែរ៕​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់