• 2020-12-14 07:05:00
  • ព័ត៌មាន

វាសនាសមាជិកទាំង ៧ ប្រែប្រួលយ៉ាងណាទម្រាំបាន​ក្លាយជា GOT7?

  • 2020-12-14 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើលោក​នេះ​ គ្មាន​អ្វីដែល​យើង​​បាន​មក​ដោយ​ងាយ​ស្រួល​នោះទេ បើ​មិន​មិន​ការ​ប្រឹង​ប្រែង​ពីក្រោយ​នោះ។ ការ​តស៊ូ បូក​រួម​នឹង​ព្រេងនិស្ស័យ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ ៧នាក់​មក​ជួបគ្នា រួមគ្នា​ក្លាយ​ជា​ក្រុម​ចម្រៀង​ K-Pop ដ៏​មាន​ល្បី​ល្បាញ​ដូច​សព្វថ្ងៃ។

GOT7 ជា​ក្រុម​ចម្រៀង​ជោគជ័យ​មួយ​ប្រចាំ​ពិភព K-Pop ដែល​មាន​សមាជិក​មក​ពី​កន្លែង​ផ្សេង​គ្នា តាំង​ពី​កូរ៉េ ហុងកុង អាមេរិក និង​ថៃ​ជា​ដើម។ ទោះ​បី​វប្បធម៌​ និង​ការ​ប្រើប្រាស់​ភាសា​ខុសគ្នា ប៉ុន្តែ​កត្តា​ទាំង​នេះ​គ្មាន​ឥទ្ធិពល​អ្វី​រារាំង​ពួកគេមិនអាច​ទៅដល់គោលដៅ​ដែល​ពួកគេ​ចង់បាន​ទេ។ ជា​លទ្ធផល​ដូចបច្ចុប្បន្ន​ GOT7 ពិត​ជា​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ខិតខំ​កន្លងមក ហើយ​បើ​និយាយ​ពី​ Fandom វិញក៏​មាន​ភាព​រឹងមាំ​ និង​ច្រើន​គ្រប់ទីកន្លែង​ដែរ។

អ្នក​ទាំងអស់គ្នា​បានស្គាល់​ពីភាព​អស្ចារ្យ​របស់​ពួកគេ​ហើយ​ ដូចនេះ​យើង​សូម​បង្វែរ​អារម្មណ៍​អ្នក​ទៅ​ដឹង​ពី​ប្រវត្តិចូល​សិល្បៈ​របស់ពួកគេវិញ តើ​វាសនា​ម្នាក់ៗខុសគ្នា​យ៉ាងណា?៖

អត្ថបទ៖ យី សុធារី

មតិយោបល់