• 2020-12-18 08:50:38
  • ព័ត៌មាន

តោះ! ដឹងពីមូលហេតុ សុខ សោម៉ាវតី សម្រេចមិនចេញដើរលេងក្នុងថ្ងៃបុណ្យឆ្លងឆ្នាំឆ្នាំនេះ

  • 2020-12-18 08:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃបុណ្យ Christmas និង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ មាន​តារា​ខ្លះ​ចាប់​ផ្ដើម​បង្ហាញ​រូប​ថត​អនុស្សាវរីយ៍​ចាស់ៗ​កាល​ពី​ឆ្នាំ​មុន​ហើយ។ ប៉ុន្ដែតារាខ្លះមិន​ទាន់​បញ្ចេញវោហារ ឬ​បង្ហាញ​ពី​គម្រោង​ចេញទៅកម្សាន្ត​នៅទីណា​ដូចឆ្នាំមុនទេ ក្នុងឱកាស នៃថ្ងៃបុណ្យទាំងពីរដែលពលរដ្ឋខ្មែរនិយម​ដើរលេងច្រើននេះ។

ដោយឡែក​ពិធី​ការិនី សុខ សោម៉ាវតី ប្រកាស​ថា ក្នុង​ឱកាស​បុណ្យ Christmas និង​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ២០២០ ឆ្លងចូលឆ្នាំ២០២១​ ខាង​មុខនេះ រូបនាងសម្រេចថានឹងមិនចេញពីផ្ទះ ដើម្បីនាំគ្រួសារទៅកម្សាន្ដទីណាឡើយ។

សុខ សោម៉ាវតី បាន​ប្រកាស​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ថា៖"ថ្ងៃ ឆ្លង​ឆ្នាំ ឆ្នាំ​នេះ​​ Smell home Sweet home ព្រោះ​ការងារ​ Cancel អស់​រលីង​ហ្មង! អ្នក​ណា​ខ្លះ​អីចឹង​លើក​ដៃ​១"។

ទន្ទឹម​នឹង​ការ​ប្រកាស​របស់​ពិធី​ការិនី​រូប​នេះ ក៏​មាន​តារា​ចំនួន​ទៀត​ដែរដែលបាននឹកនារឿងថ្ងៃបុណ្យឆ្លងឆ្នាំសកល គឺមានដូច​ជា​លោក ឆាយ វីរៈយុទ្ធ កញ្ញា វីរៈនិច និង​កញ្ញា ណា សាឌី ជាដើម បាន​បង្ហោះ​រូប​ថត​ត្រៀម​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ និង​រូប​ថត​ដើរ​លេង​ចាស់​ៗ​ ប៉ុន្ដែ​ពួកគេ​មិន​ទាន់​បង្ហើប​ពី​គម្រោង​ថា​ដេកនៅផ្ទះ ឬចេញដើរលេងនៅទីណាដូច សុខ សោម៉ាវតី នៅឡើយទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់