• 2020-12-22 02:05:00
  • ព័ត៌មាន

Ilhoon (BTOB) ជាប់ពាក់ព័ន្ធនឹងករណីជះលុយជាង ៩ម៉ឺនដុល្លារទិញគ្រឿងញៀនជក់

  • 2020-12-22 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ SPOTV NEWS បានចេញ​ផ្សាយ​ព័ត៌មាន​មួយ​ដែល​បង្ក​ជា​ការ​កក្រើក​ពេញ​ពិភព K-POP ជា​ថ្មី​ទាក់​ទង​នឹង​តារា​ចម្រៀង​ Jung Ilhoon សមាជិក​ក្រុម BTOB ដែល​មាន​ការ​សង្ស័យ​ថា​មាន​ការជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ថ្នាំ​ញៀន។

មាន​ការ​រាយការណ៍​មក​ថា​ តារា​ចម្រៀង​ខាង​លើ​បាន​ចំណាយ​ដល់ទៅ​ ១០០លានវ៉ុន (ខ្ទង់ ៩០ ៥១៧ដុល្លារ) ដើម្បី​ទិញ​ថ្នាំ​នេះ​មកជក់។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ដដែល​ ក្រុម​ប៉ូលីស​ក៏​បាន​ស៊ើបអង្កេត​យ៉ាង​យក​ចិត្ត​ទុកដាក់​ និង​បាន​បញ្ជាក់ថា​កាល​ពីជាង​ ៤-៥​ឆ្នាំ​មុន Ilhoon បាន​ផ្ញើលុយទៅ​ឲ្យឈ្មួញ​កណ្ដាល​ម្នាក់ គឺ បុគ្គល "A"។ បន្ទាប់​មក​បុគ្គល "A" ក៏​បាន​ទិញ​ និង​ចែក​ចាយ​កញ្ឆាត្រឡប់​មក​ឲ្យ​ Jung Ilhoon ជា​ការ​ដោះដូរ​ជាមួយ​នឹង​លុយ។

បន្ថែមពីលើនោះ​ Ilhoon ក៏​ត្រូវ​បាន​គេ​រាយការណ៍​ទៀត​ថា​ លោក​បាន​ចែក និង​ជក់​ថ្នាំ​ញៀន​ប្រភេទ​ដដែល​ជាមួយ​នឹង​មិត្តភ័ក្តិរបស់​ខ្លួនក្នុង​ផ្ទះ និងក្នុង​ឡាន តាំង​ពី​ឆ្នាំ ២០១៦មកម្ល៉េះ។

ការស៊ើបអង្កេត​ក៏​បាន​ដំណើរការ​ឈាន​ដល់​ការ​ធ្វើ​តេស្តទៅ​លើ​ Jung Ilhoon ដោយ​យក​សរសៃសក់​របស់​តារា​ប្រុស​រូបនេះ ហើយ​លទ្ធផល​ចេញមក​គឺពិត​ជា​មាន​សញ្ញាវិជ្ជមាន បញ្ជាក់​ថា​លោកពិត​ជា​បាន​ប្រើថ្នាំ​ពិត​មែន។

ងាក​ទៅ​ផលិតកម្ម Cube របស់​ BTOB វិញ​ក៏​បាន​ចេញ​មុខសុំទោស​សម្រាប់​រឿង​រ៉ាវ​ដែល​បាន​កើតឡើង​ ហើយ​បញ្ជាក់​ថា​ពេល​នេះ​ក្រុមការងារ​មាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​យ៉ាង​យកចិត្ត​ទុក​ដាក់ ឯក្រុមការងារ​របស់​ផលិតកម្ម​ក៏​កំពុង​តាមដាន​ចាត់ចែង​រឿង​នេះ​ជា​បន្តដែរ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់