• 2020-12-22 03:15:00
  • ព័ត៌មាន

Chompoo បង្ហាញតិចនិកកាត់សក់កុំឲ្យកូនយំ យ៉ាងមានប្រសិទ្ធភាព សន្តិភាពចិត្តទាំងសង្ខាង

  • 2020-12-22 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ស្ថិត​ក្នុងនាម​ជា​កំពូល​តារា​ហាយសូល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ថៃ ប៉ុន្តែ​អ្នកម្ដាយ​ Chompoo Araya មិន​ដែល​យក​កូន​ទៅ​ឲ្យ​គេ​កាត់សក់​ឲ្យ​ទេ ព្រោះ​ថា​ការងារ​មួយ​នេះ​នាង​អាច​ធ្វើ​បាន​ បើទោះ​ពេល​ខ្លះ​ពិបាក​បន្តិច​ក៏ពិតមែន។

ដូចគ្រា​ COVID-19 ឆ្នាំនេះ​ជា​ដើម​ នាងបាន​ក្លាយ​ខ្លួន​ជា​ជាង​កាត់​សក់​ឲ្យ​កូនៗទាំង​ ២​ ហើយ​សកម្មភាព​កន្លង​មក​នាង​តែង​បង្ហាញ​ទៅ​កាន់​អ្នក​តាម​ដាន​គណនី Instagram ជា​រៀយៗ ហើយ​មាន​ពេល​ខ្លះ​លួច​កាត់​ពេល​កូន​ដេក​ជាដើម ព្រោះ​អាច​សម្រួល​ដល់​ការកាត់។ ប៉ុន្តែ​ចំ​ពេល​ដែល​កូន​ដឹង​ខ្លួនពីដេក​ តែងយំ​រហូត ដោយសារ​មិន​ចង់​កាត់។

ដោយឡែក​ថ្មីៗ​នេះ​ Chompoo បាន​បង្ហាញ​ជា​ថ្មីម្ដង​ទៀត​នូវ​សកម្មភាព​កាត់សក់​ ប៉ុន្តែ​ចេញ​មក​ជា​មួយ​នឹង​តិចនិក​ថ្មី ដែល​មាន​ប្រសិទ្ធភាព​ជាងពីមុន នោះ​គឺ​ឲ្យ​កូន​ញ៉ាំការ៉េមពេល​នាង​កំពុង​កាត់ ព្រម​ទាំង​មាន​អ្នក​ជួយ​បាញ់​ទឹក​កុំ​ឲ្យ​សក់​ធ្លាក់​មក​ចាក់​ខ្លូន និងរមាស់កូន។ ជាលទ្ធផល​ទាំង Saifa ជាពិសេស Bhayu មិន​បាន​យំ​ និង​ង៉ក់ងរ​ដូចមុន​ទេ ព្រោះ​ពួកគេ​មាន​អី​ញ៉ាំ​កំដរ​មាត់ហើយ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់