• 2020-12-23 02:02:51
  • ព័ត៌មាន

តារា​ខ្មែរ​មាន​ភព្វ​សំណាង​មុនគេ! ភរិយា​របស់ ជុំ ស៊ីថា សម្រាល​កូន​ភ្លោះ​ទាំង​បី​ដោយ​សុវត្ថិភាព

  • 2020-12-23 02:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​អតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត លោក ជុំ ស៊ីថា បាន​សម្រាល​កូន​ដោយ​សុវត្ថិភាព​កាល​ពី​យប់​មិញ។ ការ​សម្រាល​ដោយ​វះកាត់​នូវ​កូន​ភ្លោះ​ទាំង​បី​នេះ ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​ខេម៉ា នា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ភរិយា​លោក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​អស់​រយៈ​ពេល​២០​ថ្ងៃ ដើម្បី​ត្រៀម​សម្រាល។

លោក ជុំ ស៊ីថា គឺ​ជា​តារា​ខ្មែរ​ដំបូង​គេ​ដែល​មាន​សំណាង​ទទួល​បាន​កូន​ភ្លោះ​ដល់​ទៅ​៣​នាក់ ខណៈ​ដែល​លោក​មាន​កូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ស្រាប់​ទៅ​ហើយ​នោះ។ កូន​ភ្លោះ​ទាំង​បី ក្រោយ​នេះ គឺ​កូន​ទី១ ជា​កូន​ប្រុស កូន​ទី២ ជា​កូន​ស្រី និង​កូន​ទី៣ ជា​កូន​ប្រុស ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ទាំង​បី​នេះ​នៅ​ឡើយ​ទេ។

លោក ជុំ ស៊ីថា ធ្លាប់​និយាយ​ថា រូប​លោក និង​ភរិយា លែង​យក​កូន​បន្ថែម​ទៀត​ហើយ ក្រោយ​ពី​សម្រាល​បាន​កូន​ទាំង​បី​នេះ​ដោយ​សុវត្ថិភាព។ លោក ពោល​អាណិត​ភរិយា​ដែល​មាន​មាឌ​តូច ហើយ​មាន​កូន​ភ្លោះ​ដល់​ទៅ​បី​នាក់ ប៉ុន្តែ​ពេល​នេះ​លោក​បាន​ស្រឡះ​ក្នុង​ចិត្ដ ហើយ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​លោក​ទទួល​បាន​កូន​ដ៏​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូនៗ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី