• 2020-12-24 02:41:00
  • ព័ត៌មាន

សរុបនាមម្ចាស់ពានធំអស្ចារ្យ «Album Of The Year» របស់ MAMA ប្រចាំ ១ទសវត្ស

  • 2020-12-24 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ MAMA គឺជា​កម្មវិធី​ប្រគល់ពាន​ដ៏ធំ​ប្រចាំ​ទ្វីអាស៊ី​ដែល​បាន​បង្ហាញ​នូវ​លទ្ធផល​តារា​ដែល​ឈ្នះ​ពីការ​បោះឆ្នោត​របស់​មនុស្ស​ជា​ច្រើន​ ចំពោះ​តារា​ដែល​ពួកគេ​ស្រឡាញ់​ខ្លាំង និង​គិត​ថា​ស័ក្តិសម​នឹង​ពាន​នីមួយៗ។

ក្នុង​ចំណោម​ពាន​ទាំងអស់ ពាន​ Daesang គឺ​ជា​ប្រភេទ​ពាន​ដ៏​ធំបំផុត​ប្រចាំ​ឆ្នាំ ដោយ​ចែក​ជា​ ៤គឺ​ "Artist Of The Year", "Album of the Year", "Song of the Year" និង​ "Worldwide Icon of the Year"។

ប៉ុន្តែ​ចំណោម​ពាន​ធំ​ទាំង ៣​នេះ​ យើង​សូម​លើក​យក​ម្ចាស់​ពាន​ «Album Of The Year» មក​បង្ហាញ​ជូន​ទស្សនា ដោយចង់​ដឹង​ថារយៈពេល​ ១ទសវត្ស​នេះ​ គិត​ចាប់ពីឆ្នាំ ២០១០ ដល់ ២០២០ អ្នកណា​ដែល​ជា​ម្ចាស់ពាន​អស្ចារ្យ​ប្រចាំ​ឆ្នាំនីមួយៗ៖

២០១០ បាន​ទៅ​លើ 2NE1 តាមរយៈអាល់ប៊ុម «To Anyone»

២០១១ បាន​ទៅ​លើ Super Junior តាមរយៈអាល់ប៊ុម «Mr. Simple»

២០១២ បាន​ទៅ​លើ Super Junior តាមរយៈអាល់ប៊ុម «Sexy, Free & Single»

២០១៣ បាន​ទៅ​លើ EXO តាមរយៈអាល់ប៊ុម «XOXO»

២០១៤ បាន​ទៅ​លើ EXO តាមរយៈអាល់ប៊ុម «Overdose»

២០១៥ បាន​ទៅ​លើ EXO តាមរយៈអាល់ប៊ុម «Exodus»

២០១៦ បាន​ទៅ​លើ EXO តាមរយៈអាល់ប៊ុម «Ex'Act»

២០១៧ បាន​ទៅ​លើ EXO តាមរយៈអាល់ប៊ុម «The War»

២០១៨ បាន​ទៅ​លើ BTS តាមរយៈអាល់ប៊ុម «Love Yourself: Tear»

២០១៩ បាន​ទៅ​លើ BTS តាមរយៈអាល់ប៊ុម «Map of the Soul: Persona»

២០២០ បាន​ទៅ​លើ BTS តាមរយៈអាល់ប៊ុម «Map of the Soul: 7»

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់