• 2020-12-24 08:13:35
  • ព័ត៌មាន

បើ​ឆាក​ធ្វើ​មិន​មាំ​ទេ ត្រូវ​បាក់​ខ្ទេច! នេន ទុំ ដាក់​២បទ នេះ ល្បួង​អ្នក​រាំ​ចូលគ្រលែង​ខ្លួនមិនធម្មតា

  • 2020-12-24 08:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្បូរ​វោហារ​ដែល​និយម​ច្រៀង​បទ​រ៉េប គឺ​លោក ទី ទុំ ហៅ​នេន ទុំ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ថ្មី​មួយ​ទៀត​នៅ​លើ​ឆាក​ប្រគំតន្ត្រី​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​ជនបទ ខណៈ​ដែល​ការ​ប្រគំតន្ត្រី​ធំៗ​បាន​ផ្អាក​ជា​បន្តបន្ទាប់​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩។

វីដេអូ​មួយ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នេន ទុំ បាន​ច្រៀង​ចម្រៀង​ចំនួនពីរ​បទ ដែល​បទ​ទី១ មាន​ចំណង​ជើង​ថា"ភ្លេង​លេង​ហើយ" និង​បទ​ទី២"ក្រមុំ​ខ្មែរ​បង​រិត​តែ​ស្រឡាញ់"។ បទ​ទាំង​២​នេះ ត្រូវ​បាន​លោក​លើកយក​ទៅ​ច្រៀង​កាឡៃ​ ដើម្បីរ៉ាយរ៉ាប់​ពី​ទិដ្ឋភាព​នៅ​ក្នុង​ពិធី​មង្គល​ការនោះ​ទៅ​វិញ។

ក្រៅ​ពី​ថត​បទ​ចម្រៀង​ថ្មីៗ និង​ពេញ​និយម​សម្រាប់​មិត្ត​យុវវ័យ​នៅ​ក្នុង​ស្ទូឌីយោ នេន ទុំ ក៏​តែងតែ​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ដែរ។ ប៉ុន្តែ​ចាប់​តាំង​ពី​ជំងឺ​កូវីដ-១៩ ឆ្លងរាត​ត្បាត​មក​ លោកហាក់​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ ហើយ​ទើប​តែ​ពេល​នេះ​ទេ​ដែល​គេឃើញលោក​ចេញ​មុខ​ច្រៀង ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​អ្នក​រាំ​រាំកក្រើកឆាកដោយ​មិន​ដឹង​ហត់​សោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម