• 2020-12-28 07:00:58
  • ព័ត៌មាន

មិនទាន់ចេញ MV ផង បទ "មីខ្មៅ" របស់រ៉ាប៊ី ផ្ទុះខ្លាំង​មិនគួរ​ឲ្យជឿ!

  • 2020-12-28 07:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មីរបស់​កញ្ញារ៉ាប៊ី នៅផលិតកម្មថោន ដែលមានចំណងជើងថា "មីខ្មៅ" កំពុង​ផ្ទុះខ្លាំង​លើ​បណ្ដាញសង្គម ទាំង​មិនទាន់​ចេញ Full MV ផងនោះ។ ជាក់ស្ដែង ត្រឹម Dance version ខ្លីមួយ ដែល​រ៉ាប៊ីបង្ហោះលើ​ទំព័រ​ហ្វសប៊ុក​របស់ខ្លួន បានទាក់ទាញ​អ្នក Like ដល់ទៅជាង ១០ម៉ឺននាក់ និងអ្នកចែករំលែក​ ជិត ២ម៉ឺនដងឯណោះ។

អ្នកដែលបានទស្សនា​វីដេអូ Dance version បានសរសើរ​រ៉ាប៊ី ថានៅតែរាំបានល្អ មានកាយវិការក្រមិចក្រមើម គួរឲ្យស្រលាញ់ ឯ​បទចម្រៀង​ក៏ពីរោះ គួរឲ្យចង់រាំតាម។ ក្រៅពីនៅលើ Facebook បទនេះ ក៏កំពុង​ល្បីខ្លាំង​លើ Tiktok ផងដែរ។

តារាចម្រៀង​លេចធ្លោ​ប្រចាំផលិតកម្មថោន​រូបនេះ បានបញ្ជាក់ថា វីដេអូនេះ គឺជាការរាំ ដើម្បី​ថតលេងកម្សាន្តប៉ុណ្ណោះ មិនបានត្រៀមទុកអ្វីនោះទេ។ ចំណែក​វីដេអូ Full MV គ្រោង​នឹង​ចេញ​នៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ។

នេះមិនមែនជាលើកទី១ នោះទេ ដែលបទរបស់រ៉ាប៊ី មានសន្ទុះគាំទ្រ​ខ្លាំងបែបនេះ។ ជាក់ស្ដែង បទ មាន់ស្រែ ដែលចេញកាលពីពីរឆ្នាំមុន មានអ្នកទស្សនា​ដល់ទៅជាង ៥០លានដង និងត្រូវបានគេ​យក​ទៅរាំ cover ជាច្រើន​ រហូត​ល្បី​ដល់​ក្រៅ​ប្រទេស​ថែមទៀតផង៕

ចុចអាន៖ មិនធម្មតា! ២បទរបស់រ៉ាប៊ី នៅតែស៊ីដាច់គេ​លើ YouTube

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី