- 2020-12-28 07:51:32
- ព័ត៌មាន
សាយ និងបុគ្គលមានឥទ្ធិពលក្នុងសង្គម៣រូប នឹងជួបជជែកគ្នាតាមកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃឆ្លងឆ្នាំ
- 2020-12-28 07:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ និងបុគ្គលមានឥទ្ធិពលក្នុងសង្គម៣រូប នឹងជួបជជែកគ្នាតាមកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃឆ្លងឆ្នាំ
ចន្លោះមិនឃើញ
លោក អ៊ួន បឋម ហៅសាយ បានក្លាយជាមនុស្សសំខាន់ម្នាក់ក្នុងសង្គមក្នុងចំណោមបុគ្គលមានឥទ្ធិពល៤រូបដែលបានជួយលើកមុខមាត់កម្ពុជាក្នុងឆ្នាំ២០២០។ អ្នកទាំង៤ រួមមាន៖ កីឡាករបាល់ទាត់ជម្រើសជាតិ កែវ សុខផេង កីឡាការិនីក្បាច់គុនល្បុក្កតោជម្រើសជាតិ សំ ថារ័ត្ន បវរកញ្ញាឆ្នាំ២០២០ កញ្ញា ហេង សុទ្ធនិស្ស័យ និងអ្នករត់ដើម្បីសប្បុរសធម៌ជាមួយសាយ គឺលោក អ៊ួន បឋម។
លោក អ៊ួន បឋម និងបុគ្គលមានឥទ្ធិពលក្នុងសង្គមកម្ពុជាទាំងបីនាក់ទៀត ត្រូវបានក្រុមហ៊ុនទូរស័ព្ទដៃ OPPO អញ្ជើញឲ្យឡើងធ្វើជាភ្ញៀវក្នុងបទសម្ភាសន៍រួមគ្នាមួយរតាមរយៈស្ថានីយទូរទស្សន៍ហង្សមាស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៨យប់។
ខណៈដែលលោក អ៊ួន បឋម និងក្រុមការងាររត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានរត់ចូលដល់ទឹកដីស្រុកមេមត់ ខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែធ្នូ លោកក៏បានទទួលដំណឹង នៃការអញ្ជើញនេះ ហើយបានសរសេរសារដូច្នេះ៖"Hi-5 អបអរឆ្នាំថ្មី២០២១ ជូនពរដល់អ្នករាល់គ្នាទទួលបាននូវសុខភាពល្អ ជោគជ័យ និងសូមឲ្យអ្វីៗប្រសើរឡើង"។
លោក អ៊ួន បឋម ហៅសាយ គឺជាអតីតតារាចម្រៀងOriginal Song និងសម្ដែង ធ្លាប់ទទួលបានការគាំទ្រច្រើនកាលពីជិត១០ឆ្នាំមុន។ កិត្តិនាមរបស់លោក កាន់តែល្បីសុះសាយទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិនៅក្នុងឆ្នាំ២០២០ នេះ ក្រោយពីលោកបង្កើតកម្មវិធីរត់ដើម្បីសប្បុរសធម៌មួយដើម្បីរៃអង្គាសប្រាក់ទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយរត់ជុំវិញប្រទេសរយៈពេល៩៩ថ្ងៃ លើចម្ងាយផ្លូវ២៣០០គីឡូម៉ែត្រ៕