• 2020-12-31 03:20:34
  • ព័ត៌មាន

ចម្ងល់ជុំវិញការស្លៀកពាក់ដដែលៗក្នុងបេសកកម្មរត់របស់សាយ ត្រូវបានម្ចាស់ខ្លួនបំភ្លឺ

  • 2020-12-31 03:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បេសកកម្ម​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​រយៈ​ពេល​៩៩​ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​២៣០០​គីឡូ​ម៉ែត្រ លោក អ៊ួន បឋម កម្រ​ពាក់​អាវ​ដៃ​ខ្លី ឬ​ខោជើងខ្លី​រត់​ណាស់។ គេ​ឃើញ​លោក ស្លៀកពាក់​ខោអាវ​ម៉ូដ​ដដែលៗ​ដែល​បង្កើត​ចេញ​ជា​ចម្ងល់ ថា​តើ​សាយ​មាន​តែ​ខោ​អាវ​តែ​មួយ​បន្លាស់​នេះ​ទេ? និង​ខ្លះ​ឆ្ងល់ ថា​តើ​សាយ​មាន​ការ​រំខាន​ទេ​ពេល​ស្លៀក​ខោជើងវែង​អាវដៃវែង​មើល​ទៅ​ដូច​ជា​ហប់ ក្ដៅ​អីចឹង។

នៅ​ថ្ងៃ​នេះ សាយ បាន​ស្រាយ​ចម្ងល់​ទាំង​នេះ​ហើយ។ លោក​និយាយ​ថា សំលៀកបំពាក់​ដែល​លោក​ប្រើប្រាស់​ក្នុង​ការ​រត់ គឺ​ជា​សំលៀកបំពាក់​ដែល​ផលិត​ឡើង​សម្រាប់​ការ​រត់​ជា​ពិសេស ហើយ​ឈុត​នេះ​ក្លាយ​ទៅ​ជា​ឈុត​សំណព្វចិត្ត​របស់​លោក មិនមែន​ពាក់អាវ​ដដែល​ទេ តែ​មាន​ម៉ូដ​ដដែល​ច្រើន​ឈុត។

បេសកកម្ម​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ រយៈ​ពេល​៩៩​ថ្ងៃ ដោយ​រត់​ជុំវិញ​ប្រទេស​លើ​ចម្ងាយ​ផ្លូវ​២៣០០​គីឡូម៉ែត្រ។ សាយ បាន​រត់ចេញ​ពី​ភ្នំពេញ​តាំង​ពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២០ ឆ្លង​កាត់​ខេត្ត/ក្រុង​ជា​ច្រើន ហើយ​បច្ចុប្បន្ន​លោក និង​ក្រុម​ការងារ​រត់​ចូល​ដល់​ទឹកដី​ខេត្ដ​កំពង់​ចាម​ហើយ។ ក្នុង​រយៈ​ពេល​៩៩​ថ្ងៃ គឺ​លោក​ប្រើ​តែ​ឈុត​នេះ​សុទ្ធ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី