• 2021-01-04 03:50:00
  • ព័ត៌មាន

ថ្មីទៀតហើយ! Jungkook ចំណាយលុយទាំងបាច់ជាង ៧លានដុល្លារ ទិញផ្ទះនៅ Itaewon

  • 2021-01-04 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jungkook សមាជិក BTS បាន​លេច​ចេញ​ព័ត៌មាន​មួយ​ទៀតហើយ​ បញ្ជាក់​ថា​លោក​បាន​ទិញ​គេហដ្ឋាន​ថ្មី​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​តំបន់ Itaewon។

បើ​យោង​តាម​ការ​ចុះផ្សាយ​លើ​សារព័ត៌មាន​ជា​ច្រើន​នៅ​ថ្ងៃ​នេះ​ Jungkook បាន​ចំណាយ​លុយ​ផ្ទាល់​សម្រាប់​ទិញ​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ​មួយ​កន្លែង កាល​ពី​ខែ​វិច្ឆិកា ក្នុង​តម្លៃ ៧,៦៣ពាន់លានវ៉ុន (ខ្ទង់​ ៧ ០៥០ ៩៤០ដុល្លារអាមេរិក)។

ផ្ទះ​នេះ​មាន​កម្ពស់ ២​ជាន់ និង​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ ១៩៧៦ ព្រម​ទាំង​មាន​ទំហំ ២៣០,៧២ម៉ែត្រការ៉េ។

គួរដឹង​ដែរ​ថា​ ផ្ទះ​មួយ​ខ្នង​នេះ​មាន​ទីតាំង​ក្នុង​តំបន់​ Itaewon តំបន់​ដែលជាទី​ជម្រក​របស់​តារា​ល្បី​​ដូចជា​ Rain និង​ Kim Tae Hee និង​ក៏​ជា​ទៅតាំង​របស់​ស្ថានទូតជា​ច្រើន​ប្រទេសផងដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី