- 2021-01-04 07:51:07
- ព័ត៌មាន
មុននេះបន្តិច! ក្រសួងអប់រំ អំពាវនាវដល់សាធារណជន ចូលរួមជាមួយយុវតី ជី នីកូ ដើម្បីកុមារពិការបញ្ញាកម្ពុជា
- 2021-01-04 07:51:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននេះបន្តិច! ក្រសួងអប់រំ អំពាវនាវដល់សាធារណជន ចូលរួមជាមួយយុវតី ជី នីកូ ដើម្បីកុមារពិការបញ្ញាកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសកម្មភាពរត់របស់យុវតីមានរូបស្រស់សោភាម្នាក់ ដែលថ្ងៃនេះនាង និងមិត្ដភក្ដិចាប់ផ្ដើមរត់ពីខេត្តព្រៃវែងជាមួយលោក អ៊ួន បឋម ហៅសាយ លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រ។
ក្រសួង បានបញ្ចេញរូបថតភ្ជាប់ជាមួយសារមួយថា យុវតី ជី នីកូ មានវ័យ១៥ឆ្នាំ កំពុងសិក្សានៅសាលាអន្តរជាតិ Northbridge បានផ្ដួចផ្ដើមគំនិតជាមួយមិត្តភក្ដិក្នុងការរត់នេះឡើង ដើម្បីជានិមិត្តរូប នៃការបំផុសស្មារតីយល់ដឹងពីបញ្ហាពិការបញ្ញា(អូទិស៊ីម)ដែលកើតមានលើកុមារកម្ពុជា។
នៅក្នុងសារដដែលនេះក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឲ្យចូលរួមគាំទ្រសកម្មភាពរបស់យុវតី ជី នីកូ ដោយរត់ជាមួយនាង ឬបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីជួយដល់កុមារពិការបញ្ញាកម្ពុជា។ សប្បុរសជនអាចបរិច្ចាគតាមរយៈយុវតី ជី នីកូ បានដោយផ្ញើទៅកាន់គណនី ABA លេខ ០០៩៩៩២០២១។
ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការរត់នេះ ធ្វើឡើងលើកំណាត់ផ្លូវពីខេត្តព្រៃវែង មកកាន់ខេត្តកណ្តាល រួមគ្នាជាមួយកម្មវិធី "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ដែលជាការផ្ដើមគំនិតរបស់លោក អួន បឋម (Sai) ធ្វើឡើង ដើម្បីជាផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារកំពុងត្រូវការគាំទ្រផ្នែកសុខាភិបាល៕