• 2021-01-06 03:48:17
  • ព័ត៌មាន

អាវយឺត "Run with Sai" ដាក់ឲ្យកុម្ម៉ង់ហើយ! បានទាំងអាវដ៏ស្អាត បានទាំង​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ

  • 2021-01-06 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែលជាបានដឹងហើយពីវីរភាព​របស់សាយ ដែលបានរត់​រាប់ពាន់គីឡូម៉ែត្រ ជុំវិញប្រទេស​កម្ពុជា ដើម្បីរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។ សាយ​នឹង​បញ្ចប់​ការ​រត់​របស់​ខ្លួន ពេល​មក​ដល់​រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆាប់ៗខាងមុខនេះ។ ដើម្បី​ជា​ការ​អបអរ​ដល់សាយ ក៏ដូចជា​ដើម្បី​ភ្ជាប់​អនុស្សាវរីយ៍ជាមួយសាយ, Sabay បាន​សហការ​ជាមួយសាយ ផលិត​អាវយឺត​ដ៏ស្រស់ស្អាត គុណភាពល្អ ដាក់លក់​ឲ្យ​សាធារណជន។

អាវយឺត "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ" ឬ "Run with Sai" នេះ ត្រូវបានដាក់​ឲ្យកុម្ម៉ង់​ ចាប់ពីថ្ងៃនេះតទៅ នៅលើ​វិបសាយ​លក់ទំនិញអនឡាញ https://ecamshopping.com/

អាវយឺត​ដ៏ស្រស់ស្អាតនេះ មានពីរជម្រើស​សម្រាប់ជ្រើសរើស គឺទី១ អាវយឺតធម្មតា តម្លៃ ៨ដុល្លារ មានចំនួន ២៣០អាវ និងអាវយឺត Limited Edition ដែលមានហត្ថលេខា​សាយ​​នៅលើនោះ (សាយស៊ីញ៉េដោយផ្ទាល់) តម្លៃ ១៥ដុល្លារ។ ប្រាក់ដែលបាន​ពីការ​លក់អាវនេះមួយផ្នែក នឹងត្រូវ​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។

ដើម្បីកុម្ម៉ង់ សូមចុចត្រង់នេះ រួច​ជ្រើសរើស​ប្រភេទអាវ (ជាអាវធម្មតាតម្លៃ ៨ដុល្លារ ឬអាវមានហត្ថលេខាសាយ តម្លៃ ១៥ដុល្លារ) បន្ទាប់មកជ្រើសរើសទំហំ រួចចុចទិញ និងបំពេញព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ, លេខទូរសព្ទ និងអាស័យដ្ឋាន) ជាការស្រេច។

ដោយសារ​ចំនួនមានកំណត់ សូមរួសរាន់កុម្ម៉ង់​ឥលូវនេះណា!

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី