
- 2021-01-19 06:43:25
- ព័ត៌មាន
យូរី ច្រានចោលដំណឹងថាខ្លួនបើកហាងក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ
- 2021-01-19 06:43:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូរី ច្រានចោលដំណឹងថាខ្លួនបើកហាងក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាចម្រៀងស្រីមាឌល្អិតប្រចាំផលិតកម្មហង្ស កញ្ញា យូរី បានធ្វើការច្រានចោលព័ត៌មានដែលថានាងបានបើក ហាងក្នុងតម្លៃរាប់ម៉ឺនដុល្លារ។
តារាចម្រៀងហង្សមាស បានថ្លែងដូច្នេះ បន្ទាប់ពីនៅសប្ដាហ៍មុន មានការលេចលឺថា នាងបានក្លាយជាម្ចាស់ហាងរាត្រីមួយកន្លែងដែលមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក។ យ៉ាងណាមិញបន្ទាប់ពីលេចឮដំណឹងបើកហាងក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ យូរី បានធ្វើការបដិសេធចំពោះ ដំណឹងមួយនេះហើយ។ ម្ចាស់បទ "ផាំងផាំង" រូបនេះក៏បានស្រាយបញ្ចាក់ពាក់ព័ន្ធនៃការបើកហាងរាត្រី មកកាន់ក្រុមការងារសប្បាយថា "បើកៗមែន តែតាមពិតទៅ មិនមែនហាងខ្ញុំទេបង"។
ហាងដែលកំពុងនិយាយដល់នោះ គឺហាងរាត្រីមួយកន្លែង ដែលតារាស្រីទើបនឹងប្រារម្ពខួបកំណើតរបស់នាងហើយថ្មីៗ។ ប៉ុន្តែថា នោះគឹអាជីវកម្មរបស់សាច់ញាតិរបស់នាងប៉ុណ្ណោះ។ យូរី បន្ថែមឱ្យប្រិយមិត្តកាន់តែជ្រាបច្បាស់ ក៏ដូចកុំឱ្យមានការសង្ស័យថា "ហាងរាត្រីដែលបានទៅថ្ងៃមុននោះ គឺជាហាងរបស់បងប្រុសបង្កើតខ្ញុំតើ មិនមែនហាងរបស់ខ្ញុំទេ"។
តារាស្រីបន្តថា ហាងនោះ គឺមិនមានពាក់ព័ន្ធនាងនោះទេ ក្នុងនោះសូម្បីតែភាគហ៊ុនតិចតួច ក៏នាងពុំមានដែរ។ ទោះយ៉ាងណា ជាមួយនឹងការច្រានចោលដំណឹងបើកហាងផឹកស៊ីខាងលើ យូរី បញ្ជាក់ថា នាងក៏កំពុងតែត្រៀមលក្ខណៈរួចជាស្រេចក្នុងការបើកអាជីវកម្មមួយដែរ នោះគឹហាងកែសម្ផស្សដែលកញ្ញាបានចូលភាគហ៊ុនជាមួយបងស្រី ក្រោយពួកគេបានឆ្លៀតទៅរៀនជំនាញកែសម្ផស្សជាមួយគ្រូជំនាញៗនៅប្រទេសថៃ និងប្រទេសកូរ៉េ។
តាមពិតទៅ អាជីវកម្មខាងលើ បើតាមតារាស្រី នាងបានបើកយូរដែរហើយ គ្រាន់តែមិនទាន់បានសម្ពោធផ្លូវការ ដោយសារតែខូវីដធ្វើឲ្យរាំងស្ទះ។ ដូច្នេះហើយបន្ទាប់ស្ថានភាពជំងឺកំណាចបានថមថយឥទ្ធិពលខ្លះនៅក្នុងប្រទេសកម្ពុជាហើយនោះ ឆាប់ៗខាងមុខនេះ នាងគ្រោងនឹងធ្វើការបើកសម្ពោធផ្លូវការ តែ យូរី មិនទាន់បានកំណត់ថ្ងៃដាក់សម្ភោធនៅឡើយ៕