• 2021-01-21 08:25:45
  • ព័ត៌មាន

ដឹង​ច្បាស់​ហើយ! ថ្ងៃ​នេះ តារា​ចម្រៀង យឿន ពិសី បញ្ជាក់​ពី​បញ្ហា​ភ្នែក​របស់​លោក

  • 2021-01-21 08:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស យឿន ពិសី បាន​បញ្ជាក់​ពី​គំហើញ​របស់​ខ្លួន ក្រោយ​ពី​មាន​ទស្សនិកជន និង​អ្នក​គាំទ្រ​ជា​ច្រើន​ចោទ​ជា​សំណួរ​តាម​រយៈ​Commentលើ​វីដេអូLive របស់​លោក​ចេញ​ពី​ស្រុក​កំណើត​នា​ជាយ​ក្រុង​កំពង់​ចាម នៅ​រសៀល​ថ្ងៃទី២១ ខែ​មករា នេះ ថា​តើ​ភ្នែក​របស់ ពិសី មើល​ឃើញ​ដែរ ឬ​ទេ?

សំណួរ​ជា​ច្រើន​ទៅ​កាន់ យឿន ពិសី នៅ​ពេល​នេះ គឺ​ដោយសារ​ភ្នែក​ទាំង​សងខាង​របស់​លោក​ស្រលៀង​ពី​កំណើត ហើយ​គេ​សម្គាល់​ឃើញ​ពេល យឿន ពិសី ឡើង​ឆាក​ដើម្បី​ច្រៀង​ម្ដង​ៗ​តែងតែ​មាន​អ្នក​ដឹកដៃ​ឡើង។ មិន​ទុក​ឲ្យ​អ្នក​ទស្សនា​ឆ្ងល់​យូរ ពិសី ក៏​បាន​ឆ្លើយ​តប​ភ្លាម​ថា ភ្នែក​របស់​លោក​ពិត​ជា​មើល​ឃើញ​អាច​ដើរ និង​ជិះ​កង់​ដោយ​ខ្លួន​ឯង​បាន ប៉ុន្តែ​មិន​សូវ​ឃើញ​ច្បាស់​នោះ​ទេ។

នៅ​ក្នុង​វីដេអូ Live រយៈ​ពេល​ជិត​១​ម៉ោង ជាមួយ​នឹង​ភរិយា​ថ្មីថ្មោង និង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ខេត្ត​កំពង់​ចាម យឿន ពិសី និយាយ​ថា រូប​លោក​បាន​ទៅ​ពេទ្យ និង​កាត់​វ៉ែនតា​រួច​ហើយ ដើម្បី​មើល​ឃើញ​កាន់​តែ​ច្បាស់ ប៉ុន្តែ​ពេល​នេះ​លោក​មិន​ទាន់​បាន​ពាក់​វា​ជាប់​លាប់ ដោយសារ​តែ​លោក​មាន​បញ្ហា​ឈឺ​ក្ដោងច្រមុះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម