• 2021-01-25 01:54:38
  • ព័ត៌មាន

Taboi ចូលប្រឡូកក្នុងជំនួញថ្មីថ្មោងស្រាប់តែជួបរឿងបែបនេះ

  • 2021-01-25 01:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taboi ពីធីករជើងចាស់ដែលជាអ្នកសិល្បៈល្បីឈ្មោះដែលធ្លាប់តែបង្កើតនិងដឹកនាំកម្មវិធីទូរទស្សន៍នោះ ថ្មីៗនេះត្រូវបានគេឃើញ ដើរជាមួយនារីស្រស់ស្អាតម្នាក់ បើកដំណើរជំនួញរាប់ម៉ឺនដុល្លារ ស្របពេលដែលកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈនៅតែលេចត្រដែតដដែល។

តាមព័ត៌មាន Taboi បានចាប់ដៃគូជាមួយសហគ្រិនវ័យក្មេងល្បីឈ្មោះ និងអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកបើកនូវអាជីវកម្មមួយចំនួនក្នុងនោះមាន ផ្សារទំនើប និងអាគារពាណិជ្ជកម្មជាដើម។ ការឈានជើងចូលក្នុងវិស័យនេះមិនមែនជារឿងងាយស្រួលទេសម្រាប់សិល្បករម្នាក់។

តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយក្រុមការងារ លោកបានលើកឡើងថា ពីមុនធ្លាប់តែនៅក្នុងរង្វង់សិល្បៈ រវល់តែរឿងការងារ ជួបគ្នានិយាយតែពីការងារ និងកម្មវិធីផ្សេងៗ។ តែនៅពេលដែលចូលប្រឡូកក្នុងជំនួញមានរឿងជាច្រើនដែលត្រូវរៀនដូចជា ការរៀបចំយុទ្ធសាស្ត្រ ការវិភាគទីផ្សារ ការគ្រប់គ្រងគម្រោង ការបែងចែកការងារ ការទំនាក់ទំនងជាដើម។ វាពិតជាពិបាកណាស់ ហើយទាមទារអោយមានការសម្របខ្លួនខ្ពស់ ខ្ញុំត្រូវរៀនស្តាប់ និងស្វែងយល់អោយបានច្រើន។

Taboi លើកឡើងថា “ការដែលកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈកន្លងមកពិតជាអាចជួយបានច្រើន នៅក្នុងការធ្វើទំនាក់ទំនង និងការចរចារក្នុងជំនួញ ព្រោះទទួលបានការគាំទ្រ និងយោគយល់ច្រើនពីដៃគូ។ គេស្គាល់ខ្ញុំស្រាប់ ដូច្នេះពេលដែលចេញរកស៊ី គេក៏ទុកចិត្តច្រើនដែរ”។ Taboi បន្តថា ដោយមើលឃើញទីផ្សារអចនទ្រព្យនៅកម្ពុជាទើបលោកចាប់យកឳកាសក្នុងវិស័យនេះ។

លោកបានចាប់ដៃគូជាមួយអគ្គនាយិកាក្រុមហ៊ុន Pich SunShine ដ៏ស្រស់ស្អាត គឺលោកស្រី ពេជ្រ ស្រីមុំ និង CEO ក្រុមហ៊ុន Camazoon លោក Bun Park។ Ta Boi ក៏ជាសមាជិកទីប្រាំនៃបណ្តាញធុរកិច្ចជាន់ខ្ពស់ CEO Premium Group។ ក្រុមធុរកិច្ចជាន់ខ្ពស់នេះ នឹងបង្កើតគម្រោងជាបន្តបន្ទាប់ ហើយនឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។ Ta Boi និយាយថា វាជាការចាប់ផ្តើមដ៏ល្អមួយហើយសង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជនកាន់តែច្រើនទៅលើជំនួញថ្មីរបស់លោក៕

មតិយោបល់
អត្ថបទពេញនិយម