• 2021-01-26 03:00:00
  • ព័ត៌មាន

សម្ដែង​រឿងមួយជីវិតនេះ តើតួណាដែល YoonA គិតថាដូចចរិតពិតរបស់ខ្លួនខ្លាំងជាងគេ?

  • 2021-01-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YoonA សមាជិក​ក្រុមGirls' Generation បាន​បង្ហោះ​វីដេអូ «TMI Interview» លើ​គណនី​ YouTube ផ្លូវការ​របស់​ខ្លួន ដែល​ពេល​នោះ​ហើយ​ដែល​នាង​ត្រូវ​ឆ្លើយ​នូវសំណួរ​ជា​ច្រើន​ សួរ​ដោយអ្នក​គាំទ្រ។

ក្នុង​ចំណោម​សំណួរ​ទាំងអស់​ មាន​មួយ​ទាក់ទង​នឹង​ការសម្ដែង​របស់​នាង។ ដោយ​សំណយរ​បាន​សួរ​ថា​ តើ​រឿង​ដែល​នាង​ធ្លាប់​បាន​សម្ដែង​ទាំង​ប៉ុន្មាន​កន្លងមក​ តើរឿង​ណា​ដែល​នាង​ជាប់​ចិត្ត ហើយ​ចរិត​ក្នុង​រឿង​ត្រូវ​នឹង​ចរិតពិតនាងខ្លាំង​ជាងគេ តាំង​ពី​រឿង «You Are My Destiny» ដល់រឿង​ថ្មីចុងក្រោយដែល​នាង​បាន​សម្ដែង​ «Exit»។

ដំបូង​ YoonA សួរ​ទៅ​ក្រុមការងារ​ ហើយ​បាន​លើក​យក​តួ​ ៣ក្នុង​រឿងខាងក្រោម៖

  • ទី១ តួ «Park Min Young» ក្នុង​រឿង​ គឺ «Confidential Assignment»
  • ទី២ តួ​ «Sae Byuk» ក្នុង​រឿង​ «You Are My Destiny»**
  • ទី៣ តួ «Eui Joo» ក្នុង​រឿង​ «Exit»

ជា​លទ្ធផល​ ចំនួន​បោះឆ្នោត​សម្រាប់​តួ «Eui Joo» បាន​ទទួល​សំឡេង​ច្រើនជាងគេ ហើយ​សម្រាប់​ YoonA ខ្លួន​ឯង​ក៏​គិត​ថា​តួ​នេះ​ដែរ។ នាង​បាន​និយាយ​ថា​ ដោយសារ​ក្រុម​ការងារ​ឃើញ និង​ធ្វើ​ការជាមួយនាង​ជា​ប្រចាំ ហើយក៏គិត​ថា​ចរិត​នាង​ដូច​តួ​នេះ ប៉ុន្តែ​សម្រាប់​នាង​ខ្លួន​ឯង​ គិត​ថាចំណុច​ខ្លះរបស់នាង​ នាង​ និង​តួ Eui Joo ពិតដូចគ្នា​មែន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់