• 2021-02-01 04:36:37
  • ព័ត៌មាន

យឹម ណារ៉ា កំពុង​កាន់ទុក្ខ​ជីតា ដោយ​មាន​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ចូល​រួម

  • 2021-02-01 04:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ​ជា​ច្រើន​នាក់ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​ជីតា​របស់​លោក យឹម ណារ៉ា ដែល​ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​វ័យ​ក្មេង​ដ៏​ឆ្នើម​មួយ​រូប បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ​បង្ហោះ​រូប​ថត​កាន់​ទុក​ជីតា​ចំនួន​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​នៅ​ល្ងាច​មិញ និង​ព្រឹក​ថ្ងៃទី១ ខែ​កុម្ភៈ នេះ។

លោក យឹម ណារ៉ា បង្ហាញ​អារម្មណ៍​សោកស្ដាយ​តាម​រយៈ​Facebookផ្ទាល់​ខ្លួន​នៅ​មុន​នេះ​បន្តិច​ថា សូម​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​កាន់​ទី​ស្ងប់​សុខ ហើយ​ក៏​សូម​អគុណ​មិត្តភ័ក្ដិ​គ្រប់​គ្នា​ក្នុង​ការ​យកចិត្ត​ទុកដាក់ និង​ស្រឡាញ់​គ្រួសារ​លោក។

នៅ​ក្នុង​សារ​រំលែក​ទុក្ខ​ជាមួយ​លោក យឹម ណារ៉ា ជាង​១០០​នាក់ នៅ​ព្រឹក​នេះ គេ​ឃើញ​មាន​តារា​សម្ដែង ចម្រៀង និង​តន្ត្រីករ​ល្បីៗ ដូច​ជា៖ លោក សូ ស្រណោះ កញ្ញា សុខ សោម៉ាវតី ហៅ​ស្រគុជ កញ្ញា ថន លក្ខិណា និង​តារា​សម្ដែង​លោក សុខ សានី ជាដើម។ រហូត​មក​ដល់​ពេល​នេះ លោក យឹម ណារ៉ា មិន​ទាន់​បញ្ជាក់​ពី​ស្ថានភាព នៃ​ការ​ធ្វើ​បុណ្យ ហើយ​ជីតា​របស់​លោក​ស្លាប់​ដោយសារ​ជំងឺ​អ្វី​ក៏​មិន​ទាន់​បញ្ចេញ​ដែរ គឺ​លោក​បញ្ចេញ​តែ​រូប​លោក​ស្លៀកពាក់​ស​កាន់​ទុក​នៅ​ចំពោះ​មុខ​សព​ជីតា​លោក​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់