• 2021-02-01 07:40:15
  • ព័ត៌មាន

មានរឿងអ្វី? សេង រដ្ឋា ពោលពាក្យបែបនេះក្រោយលាលែងពីតំណែង

  • 2021-02-01 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកម្មវិធី Miss Grand Cambodia បានធ្វើការដកជ័យលាភីកញ្ញា សេង រដ្ឋា ចេញពីតំណែង ដោយសារតែមានរឿងរកាំរកូសកន្លងមក មិនទាន់បានប៉ុន្មានផងផងស្រាប់តែថ្មីៗនេះអតីត ជ័យលាភីរូបនេះបានបង្ហោះសាពោលពាក្យក្ដៅគគុកលើបណ្ដាញសង្គម។

ជាក់ស្ដែង សេង រដ្ឋា បានបង្ហោះសារប៉ុន្មានឃ្លាលើហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងចាក់ដោតដាស់តឿនដល់អ្នកមួយចំនួនដែលចូលចិត្តវិនិច្ឆ័យមនុស្សដោយភ្នែកទទេថា” អ្នកអាចនិងនិយាយពីជោគ វាសនារបស់មនុស្ស ម្នាក់ តាមតែការ វិនិច្ឆ័យរបស់អ្នក តាមអ្វីដែលមើលឃើញ។ ប៉ុន្តែអ្នកត្រូវចាំ! គេមិនបណ្ដោយវាសនា របស់គេទៅតាម មាត់របស់អ្នកទេ។ មនុស្សម្នាក់ៗតែងតែមានទេព្យកោសល្យពី ក្នុងខ្លួនរៀងៗខ្លួន និងចំណេះដឹងខុសៗ គ្នាកសាងខ្លួនអោយល្អមិនខ្វះអ្នកគោរពស្រឡាញ់”។

ប៉ុន្មានឃ្លានេះបញ្ជាក់ច្បាស់ៗ បើទោះជាត្រូវខាងក្រុមហ៊ុនត្រូវដកតំណែងហើយសមីខ្លួនផ្ទាល់ក៏ បានយល់ស្រប សេង រដ្ឋា នៅតែមានភាពរឹងមាំ មិនតក់ស្លុតជាមួយបញ្ហាទាំងនេះ ជាពិសេសជឿជាក់លើសមត្ថភាព ចំណេះដឹងទេពកោសល្យរបស់ខ្លួនដែលមាន ហើយតារាម៉ូដែលរូបនេះនៅ តែបន្តធ្វើ ការងាររបស់ខ្លួនជាហូរហែ បើទោះជាមានអ្នកចាំមើលជោគវាសនាកញ្ញាក្រោយដកតំណែងជ័យលាភី Miss Grand Cambodia 2020 ក៏ដោយ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់