• 2021-02-02 11:11:00
  • ព័ត៌មាន

ខេមរៈ សិរីមន្ដ ចេញ​មួយ​បទ​ដាក់​ឲ្យចំ​ៗ ក្រោយ​ឃើញ​ជំនាន់​ក្រោយ កំពុង​ដើរ​វង្វេង​ផ្លូវ!

  • 2021-02-02 11:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ដ បានបញ្ចេញបទ ចម្រៀង ថ្មីរបស់ខ្លួនមានចំណងជើងថា”ហួសសម័យ” ជាប្រភេទបទកន្ត្រាក់អាម្មណ៍។ ចម្រៀង មួយបទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទៅនឹងចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ លាយឡំជាមួយការរ៉េបស្ទាត់ជំនាញយ៉ាងពីរោះពី Idol ខេមរៈ សិរីមន្ដ។

ប៉ុន្តែអ្វីដែលពិសេស និងគូរឱ្យចាប់ជាងនេះទៅទៀតនោះគឺ អត្ថន័យនៃបទចម្រៀងតែម្ដង ដែល​អត្ដន័យនៃបទ ”ហួសសម័យ” នេះមាន​បំណង​ដាស់តឿនដល់យុវវ័យជនជំនាន់ក្រោយ ដែលដើរផ្លូវខុសសែបគ្រឿងញៀន ចូលចិត្តគេច សាលាដើរ រួម​ជាមួយ​សកម្មភាព​ពាលាផ្សេង​ៗ​ទៀត ដែល​សង្គមស្អប់ខ្ពើម និងមិនឱ្យតម្លៃនោះ។ ផ្ទុយ​ទៅ​វិញ ត្រូវធ្វើខ្លួនឱ្យគេស្រលាញ់ចូលចិត្តឱ្យតម្លៃ ខំរៀន ខំ​ប្រឹងធ្វើការងារ ទើប​សមជាទំពាំងស្នងឬស្សី។

បទចម្រៀងមួយបទនេះ មិនត្រឹមតែស្ដាប់ហើយផ្ដល់ការកម្សាន្ដអារម្មណ៍ប៉ុណ្ណោះទេថែមទាំងជាបទ ចម្រៀងបង្កប់សារ អប់រំពោពេញដោយអត្ដន័យទៅដល់យុវវ័យជនជំនាន់ក្រោយថែមទៀតផង៕

ចង់ជ្រាបច្បាស់ស្ដាប់បទខាងក្រោម!

អត្ថបទ៖ Pav Sreypich

មតិយោបល់