• 2021-02-02 08:04:34
  • ព័ត៌មាន

មិន​សង្ហា តែ​ទាន់សម័យ ហើយ​មាន​លុយ​ទៀត! ចំណូល​ប្រចាំ​ខែ​របស់ ផាន់ រ៉ុង ពិត​ជា​មិនធម្មតា

  • 2021-02-02 08:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូក​ក្នុង​អាជីព​និពន្ធ ដឹកនាំ​រឿង និង​សម្ដែង​ដោយ​ផ្ទាល់​លើ​វីដេអូ​បទ​ចម្រៀង និង​រឿង​បែប​អប់រំ​ខ្លីៗ​បង្កប់​នូវ​ឈុត​ឆាក​កំប្លែង​ផង​នោះ ផាន់ រ៉ុង បាន​ក្លាយ​ជា​មនុស្ស​ដ៏​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​មិន​ចាញ់​តារា​អាជីព​យូរ​ឆ្នាំ ហើយ​មាន​ប្រភព​ចំណូល​ទៀងទាត់​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ។

ផាន់ រ៉ុង ដែល​ពេល​នេះ​មាន​វ័យ​២២​ឆ្នាំ ប្រាប់​Sabay ថា បច្ចុប្បន្ន​លោក​មាន​ប្រភព​ចំណូល​បី​សំខាន់ គឺ​ទី១ ហាង​លក់​សាច់​អាំង​នៅ​ម្ដុំ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ទី២ ចំណូល​ពី​ក្រុមហ៊ុន ឬ​ម្ចាស់​ផលិតផល​ផ្សេងៗ​ជួល​ផ្សព្វផ្សាយ​នៅ​លើ​រឿង ឬ​បទ​ចម្រៀង​របស់​លោក និង​ប្រភព​ចំណូល​សំខាន់​ទី៣ គឺ​ពី​ក្រុមហ៊ុន​Youtube តាម​រយៈ​បង្ហោះ​រឿង និង​ចម្រៀង។

ផាន់ រ៉ុង បង្ហើប​ថា គិត​ជា​មធ្យម នៃ​ប្រាក់​ចំណូល​ប្រចាំ​ខែ​ប្រមាណ​១៥០០០​ដុល្លារ ក្នុង​នោះ​ប្រាក់​ចំណេញ​ពី​ការ​បើក​ហាង​លក់​សាច់​អាំង​ឈ្មោះ"សាច់​អាំង Panrong" ចំនួន​៥០០០​ដុល្លារ។ចំណូល​ពី​ក្រុមហ៊ុន​Youtube ចំនួន​៣០០០​ដុល្លារ និង​ប្រាក់​ចំណូល​ពី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​ចំនួន​៧០០០ដុល្លារ។

ផាន់ រ៉ុង បាន​ដើរ​ចេញ​ពី​ស្រុក​កំណើត​នា​ខេត្ត​បន្ទាយមានជ័យ​ដោយ​ដៃទទេ មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​បន្ត​ផង និង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផង​តាំង​ពី​ឆ្នាំ​២០១៨។ បច្ចុប្បន្ន​លោក​បាន​ភ្ជួរ​ឈ្មោះ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​សិន ហើយ​ងាក​មក​ក្ដាប់​យ៉ាង​ណែន​នូវ​ការងារ​ក្នុង​ហាង​លក់​សាច់​អាំង និង​ការងារ​ថត​រឿង​ដែល​បាន​ផ្ដល់​ចំណូល​ឲ្យ​លោក​យ៉ាង​ក្រាស់ក្រែល​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់